header ads

Sponsor

(ខេត្តស្វាយរៀង)៖ មានករណីផ្ទុះអាវុធ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចនៅចំណុចហាងខារ៉ាអូខេដែលមានផ្លាកយីហោ១៦៨ នៅ ក្រុងបាវិត សមត្ថកិច្ចឈានដល់ការឃាត់ខ្លួននារីជាជនជាតិវៀតណាមសង្ស័យចំនួន១១នាក់ មកសាកសួរ។ ចំពោះហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅហាងខារ៉ាអូខេ ដែលមានផ្លាកយីហោ ១៦៨ ដែលមានទីតាំងនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

ទាក់ទិននឹងបញ្ហានេះដែរសមត្ថកិច្ចបានឱ្យដឹងថានារីសង្ស័យមាន ៖

១-ឈ្មោះ ឡូ ធីថាវ អាយុ ២៧ឆ្នាំ

២-ឈ្មោះ ឡ ធីងិន អាយុ ២៦ឆ្នាំ

៣-ឈ្មោះ ឡូ ធីង៉ា អាយុ ១៧ឆ្នាំ

៤-ឈ្មោះ វ៉ាង ធីយួ អាយុ ១៧ឆ្នាំ

៥-ឈ្មោះ បៀវ ធីវិន អាយុ ១៥ឆ្នាំ

៦-ឈ្មោះ ដ ធីហៀប អាយុ ១៧ឆ្នាំ

៧-ឈ្មោះ ឡុក ធីថាម អាយុ ១៧ឆ្នាំ

៨-ឈ្មោះ ឡុង ធីហាយ អាយុ ២៤ឆ្នាំ

៩-ឈ្មោះ ឡេ ធីមី អាយុ ១៦ឆ្នាំ

១០-ឈ្មោះ លឿន ធីថាវ អាយុ ២៥ឆ្នាំ

១១-ឈ្មោះ ឡូ ធីទៀប អាយុ ១៦ឆ្នាំ ។

ប្រភពពីសមត្ថកិច្ចបន្តថា តាមទទួលបានព័ត៌មាន មានករណីផ្ទុះអាវុធបង្កឡើងដោយជនជាតិវៀតណាម ០១ក្រុម ជិះរថយន្ត ០១គ្រឿង ម៉ាកព្រូសពណ៌ប្រផេះស្លាកលេខភ្នំពេញ 2BL-2934 ហើយសមត្ថកិច្ចក៏បានចុះដល់កន្លែងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុក៏បានរកឃើញសំបកគ្រាប់ អាវុធវែងចំនួន ០៧គ្រាប់ សំបកអាវុធខ្លីចំនួន ០១គ្រាប់ និងស្លាកលេខរថយន្តមួយគ្រឿងទៀត ភ្នំពេញ 2BH- 0217 ដែលជ្រុះនៅកន្លែងកើតហេតុ។

ក្រោយមកសមត្ថកិច្ច ក៏បន្តការស្រាវជ្រាវ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ក៏បានឃើញរថយន្តខាងលើយកទៅទុកផ្លុងចោលនៅលើផ្លូវជាតិលេខ០១ នៅចំណុចភូមិឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយសមត្ថកិច្ចក៏បន្តកាស្រាវជ្រាវដល់ម៉ោង៦ល្ងាច ថ្ងៃដដែល និងកំណត់បានមុខសញ្ញាជួលផ្ទះរបស់ឈ្មោះ កៅ ផល្លា ភេទស្រី អាយុ៤០ឆ្នាំ មានទីតាំងនៅក្នុងបូរីរិទ្ធី រ៉េស៊ីដេន ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បន្ទាប់មក សមត្ថកិច្ចបានធ្វើការឆែកឆេរផ្ទះជួល និងដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង ក៏ឃើញមាននារីជាជនជាតិវៀតណាមចំនួន ១១នាក់ និងនាំខ្លួនយកមកអធិការដ្ឋាននគរក្រុងបាវិត ដើម្បីធ្វើការសាកសួរ។ ក្រោយពីការសាកសួរចប់ និងមានការឯកភាពពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឱ្យឃាត់ខ្លួនបណ្ដោះអាសន្ត ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាបន្តទៀតផងដែរ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post