
សិល្បៈ
ក្មេងៗ និងទារកជាច្រើនបានរស់រានមានជីវិតដោយសារការព្យាបាលដ៏ម៉ឺងម៉ាត់ ម៉ត់ចត់ នឹងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់លោកវេជ្ជបណ្ឌិត ក៏ប៉ុន្តែនៅវេលានេះ ពេលនេះលោកវេជ្ជបណ្ឌិត បានលាក្មេងៗ និងទារកទាំងអស់គ្នាហើយ លារៀងរហូត ។ សារដ៏រំជួលចិត្តនេះ ត្រូវបានបង្ហោះឡើងដោយទំព័រហ្វេបុក «ក្រុមអ្នកសម្រួលផ្លូវរថយន្តសង្គ្រោះបន្ទាន់នៅកម្ពុជា»។
ទំព័រដដែលបានឱ្យដឹងបន្តទៀតថា៖ លោកវេជ្ជបណ្ឌិត ឡា គឹមសុង ជាវេជ្ជបណ្ឌិតឯកទេសទារក និងកុមារមួយរូបដែលបំរើការនៅមន្ទីរពេទ្យ កុមារជាតិ បានទទួលម-រ-ណៈភាពនៅថ្ងៃទី 22 ខែ វិច្ឆិកា ឆ្នាំ 2022។ លោកវេជ្ជបណ្ឌិត ឡា គឹមសុង ជាវេជ្ជបណ្ឌិតមួយរូបដែលបានព្យាបាលជំ-ងឺដល់ក្មេងៗ និងទារកច្រើន បានមកទទួលការព្យាបាលនៅ កុមារជាតិ អោយបានជាសះស្បើយពីជំងឺជាច្រើន ។
លោកវេជ្ជបណ្ឌិតព្យាបាលយ៉ាងម៉ឺងម៉ាត់ហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការព្យាបាលក្មេងៗ និងទារកទាំងអស់នោះ។ បន្ថែមពីនេះទៅទៀតលោកវេជ្ជបណ្ឌិត្យគឺជាមិត្តភក្កិដ៏ល្អ ជាមិត្តរួមការងារដ៏ល្អទៀតផង ។
ការចាកចេញរបស់លោកវេជ្ជបណ្ឌិត គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាក៏ដូចជាវិស័យសុខាភិបាល ។
ជាមួយគ្នានេះដែរគណៈគ្រប់គ្រងនៃ ក្រុមអ្នកសម្រួលផ្លូវរថយន្តស-ង្គ្រោះបន្ទាន់នៅកម្ពុជា សូមចូលរួមរំ-លែ-កទុ-ក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់លោកវេជ្ជបណ្ឌិត ហើយពួកយើងទាំងអស់គ្នានឹងចងចាំនូវគំរូវីរភាពរបស់លោកវេជ្ជបណ្ឌិតជារៀងរហូត ។
ជុំវិញនឹងមូលហេតុដែលឈានទៅកើតរឿងនេះ បើតាមអ្នកបានដឹង បានប្រាប់ឱ្យដឹងថា ដោយសារតែស-ម្ពា-ធផ្លូ-វចិត្ត ទើបលោកវេជ្ជបណ្ឌិតសម្រេចបែបហ្នឹង៕



