
សង្គម
ពេលនេះដែរ Miss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បាន ត្រឡប់មកប្រទេសកម្ពុជាក្រោយបញ្ចប់បេសកកម្មនៅក្នុងកម្មវិធីប្រកួត Miss Grand International 2០22 នៅប្រទេសឥណ្ឌូនេស៊ីនាពេលកន្លងមកនេះ ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងខណៈម្ចាស់ហាងកែសម្ជស្សមួយបានទម្លាយថា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានកែ បន្ថែមដើមទ្រូងឱ្យកាន់តែស្រស់ស្អាតនិងសិចស៊ីមុនការប្រកួត Miss Grand Cambodia 2022 ។
ជឿជាក់ថាមហាជនពិតជាបានជ្រាបហើយថាកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យអ្នកគាំទ្រជា ច្រើនពេញចិត្តនិងស្រឡាញ់គ្រប់គ្នាព្រោះក្រៅពីមានសម្រស់ស្រស់ស្អាតកញ្ញាក៏ជាបវរកញ្ញាដំបូងរបស់កម្ពុជាដែលឈរក្នុងលំដាប់១០នាក់ដោយសមត្ថភាពហើយថែមទាំងដណ្តើមបានជ័យលាភីមកុដរងលំដាប់ទី៥ថែមទៀត ។
នាពេលខាងមុខនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏នឹងរួមការងារជាមួយ Miss Grand International 2០22 នៅប្រទេសថៃ ដែលកាន់តែធ្វើឱ្យអ្នកគាំទ្រក្នុងស្រុកពេញចិត្តពេញថ្លើមជាមួយសមត្ថភាពរបស់កញ្ញាជាខ្លាំង ។ អ្វីដែលកត់សម្គាល់គ្រាន់តែបញ្ចប់ការប្រកួតភ្លាមក៏មានការទម្លាយពីម្ចាស់ហាងកែសម្ជស្សល្បីមួយថា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានកែបន្ថែមដើមទ្រូងនៅមុនពេលប្រកួត Miss Grand Cambodia 2022 ។
ក្រៅពីបង្ហាញវីដេអូ ពេជ្រ វត្តីសារ៉ាវឌ្ឍី កែសម្ជស្សដើមទ្រូងម្ចាស់ហាងបានភ្ជាប់សារដែលមានអត្ថន័យថា« Miss Grand Cambodia សម័យនេះហើយការបន្ថែមដើមទ្រូង មិនមានអីចម្លែកទេ វាមានតែបង្កើនភាពជឿជាក់ឱ្យ យើងថែមមួយកម្រិតទៀតបាន១០ខែហើយ គាត់ស្អាតស្រាប់ផងកាន់តែញាក់បងអូន»។
ការលើកឡើងបែបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិរៀងខ្លួនដោយខ្លះបានលើកឡើងថា«កែបែបនេះទើបមើលទៅឃើញដើមទ្រូងគាត់ស្អាតម្លេះ»«គ្រាន់តែឃើញខ្ញុំដឹងថាកែបាត់ទៅហើយ» តែក៏មានអ្នកខ្លះលើកឡើងថា«បវរកញ្ញាគួរតែស្អាតបែបធម្មជាតិមិនគួរកែកុនអ្វីឡើយ»។ ប៉ុន្តែក៏មានហ្វេន ខ្លះបាននិយាយថា«មិនមានអ្វីខុសទាស់ឡើយព្រោះបវរកញ្ញាស្រុកគេក៏កែបែបនេះដែរ »។
ទោះបីជាដឹងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានកែដើមទ្រូងក្តីតែ អ្នកគាំទ្រជាច្រើននៅតែពេញចិត្តថែមទាំងលើកឡើងថាម្ចាស់ហាងមិនគួរទម្លាយការកែសម្រស់ដើមទ្រូងកញ្ញា ជាចំហបែបនេះឡើយ៕








