
សិល្បៈ
ប្រិយមិត្តប្រហែលជាមិនទាន់ភ្លេចយុវជន វ៉ាន់ គិមវ៉ាង ទេមែនទេ អតីតនិស្សិតបរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រចំណីអាហារនៃសាកលវិទ្យាល័យខេត្តបាត់ដំបង ដែលបានផលិតចេញនូវមីល្ពៅជាលើកដំបូងសម្រាប់បម្រើឱ្យទីផ្សារនៅកម្ពុជា ស៊ូដើរលើវិថីខ្លួនទីពឹងខ្លួន ដោយមិនទទួលការសុំវិនិយោគនោះ ពេលនេះប្រកាសសុំទោស និងផ្អាកដំណើរការហើយ។
ឆ្លងកាត់នូវរឿងរ៉ាវ និងឧបសគ្គអស់រយៈពេលជាច្រើនឆ្នាំកន្លងមក មកដល់ថ្ងៃថ្មី ដើមខែធ្នូ ស្ថាបនិកមីល្ពៅខ្មែររូបនេះ បានបញ្ជាក់ពីការផ្អាកការផលិត និងរឿងវិនិយោគកន្លងមកយ៉ាងខ្លីនៅលើទំព័រហ្វេសបុករបស់ខ្លួន។
លោក វ៉ាន់ គិមវ៉ាង បានសរសេររៀបរាប់ឱ្យដឹងថា៖ «ពេលវេលាពិតជាដើរលឿនណាស់ ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ ដែលខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ។»
លោកបានបន្ថែមឱ្យដឹងទៀតថា «ខ្ញុំសូមអរគុណដល់អ៊ំពូមីង បងប្អូនដែលបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន ខ្ញុំសុំទោសបងប្អូងទាំងអស់គ្នា រឿងទទួលវិនិយោគកាលមិនពីមុន ពិតជាមិនងាយស្រួយទេបងប្អូន ព្រោះបងប្អូនមួយចំនួនខឹ .ងស្អប់ខ្ញុំព្រោះខ្ញុំមិនទទួលវិនិយោគ តែគ្រប់យ៉ាងគឺវាមានហេតុ និង ផល ។»








