
សង្គម
តារាម៉ូដែលនិងពិធីការិនីរូបស្រស់ យ៉ាន់ ស្រីពេជ្រ បានសម្រេចចិត្តភ្ជាប់ទៅតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី ០១ម្សិលមិញនេះដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈ ច្រើនកុះករ។ ម្នាក់ៗបានសម្តែងការរីករាយក្រោយឃើញពិធីការិនីរូបនេះ សាងជីវិតគ្រួសារថ្មី ក្រោយស្ពាយងារជាអ្នកមេម៉ាយកូនមួយប្រមាណជាពីរឆ្នាំ ។
ក្នុងឈុតកូនក្រមុំ យ៉ាន់ ស្រីពេជ្រ ពិតជាស្រស់ស្អាតប្លែកដែលមើលទៅស័ក្តិសមជាមួយកូន កម្លោះដែលមានឈ្មោះថា លឿង ឆាយ។ ក្នុងពិធីភ្ជាប់ពាក្យរបស់ពិធីការិនីរូបរាងខ្ពសស្រឡះ ម្នាក់នេះក៏មានការចូលរួមពីសំណាក់តារាសិល្បៈជិតដិតមួយចំនួនដូចជា ឆុំ វត្តី ឌួង លីនដា ដោយម្នាក់ៗបានបង្ហាញនូវក្តីរំភើបក្រោយពីបានឃើញមិត្តភក្តិខ្លួន យ៉ាន់ ស្រីពេជ្រ រកបាន ដៃគូថ្មីជាបុរសល្អបែបនេះជាមិត្ត១០០ឆ្នាំ ។ មិនទាន់មានការទម្លាយថាពិធីការិនី យ៉ាន់ ស្រីពេជ្រ នឹងរៀបការនៅពេលណាប្រាកដឡើយ ។
គួរបញ្ជាក់ថាបើទោះជោគជ័យនៅក្នុងអាជីពសិល្បៈទាំងម៉ូដែលនិងពិធីការិនីក្តី តែ យ៉ាន់ ស្រីពេជ្រ បែរជាជួបបញ្ហាដោយស្វាមីមានអ្នកថ្មីដែលធ្វើឱ្យនាងសម្រេចចិត្តចែកផ្លូវនៅដើមឆ្នាំ ២០២១ ក្រោយរួមរស់ជាមួយគ្នាប្រមាណជា១១ឆ្នាំនឹងបានបន្សល់នូវកូន ស្រីមួយជាចំណងដៃដែលនាងជាអ្នកមើលថែទាំរហូតដល់បច្ចុប្បន្ន៕

















