
សិល្បៈ
ពលរដ្ឋមានការរិះគន់ខ្លាំង ក្នុងកម្មវិធីប្រណាំងកង់ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៩ (ជុំទី៣) នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២២ ទាក់ទងនឹងប្រាក់រង្វាន់សម្រាប់ម្ចាស់ជ័យលាភ័យ។
បើយោងតាមគណនីហ្វេបុកឈ្មោះ «Eng Lin» ដែលជាកីឡាករមួយរូប បានលើកឡើងចោទជាសំណួរសួរថា ៖ សួរថា វាសម ឬ អត់ លោកមេអើយ ?! ចុះឈ្មោះតម្លៃ 20$ វាស្មើនឹង 8ម៉ឺនរៀល !
ចំណាត់ថ្នាក់លេខ1 ទទួលប្រាក់រង្វាន់បាន 10ម៉ឺនរៀល ចំណាត់ថ្នាក់លេខ2 ទទួលប្រាក់រង្វាន់បាន 5ម៉ឺនរៀល ចំណាត់ថ្នាក់លេខ3 ទទួលប្រាក់រង្វាន់បាន 5ម៉ឺនរៀល
សូមបងប្អូនជួយគិតមើលផងថា ៖ ហេតុអីត្រូវប្រឈមមុខនឹងគ្រោ-ះថ្នា.ក់ដណ្តើមគ្នាយកប្រាក់រង្វាន់ប៉ុណ្ណឹង ? ( ស្ព្រីនផ្លូវបត់មានខ្សាច់ចូលទី ល្បឿន50ជាង ) តើយើងទាំងអស់គួរតែបន្តទៀត រឺឈប់ត្រឹមនេះ ?
គណនីឈ្មោះ Sour ក៏ជាកីឡាករមួយរូបផងដែរនោះ បានលើកឡើងថាចោទជាសំណួរទៅកាន់ថ្នាក់ដឹកនាំទាក់ទងនឹងបញ្ហានេះផងដែរ ក្នុងសារនោះលោកបានរៀបរាប់ថា៖
៖ ជាដំបូងខ្ញុំបាទសុំអធ្យាស្រ័យដែលរំខានដល់លោកអុំ Kanharith Khieu ខ្ញុំបាទមានសំណួរបន្តិចថាតើកម្មវិធីនេះរៀបចំដោយ រដ្ឋបាលខេត្តព្រះសីហនុ ឬរៀបចំដោយ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia ហើយបើការចុះឈ្មោះកីឡាករម្នាក់តម្រូវចុះឈ្មោះម្នាក់20$ =80000៛ ហើយដល់ពេលរង្វាន់លេខ១បានត្រឹមតែ 100000៛ ហើយលេខ២និងលេខ៣វិញបានម្នាក់តែ៥ម៉ឺនតែប៉ុណ្ណោះ
នេះជាមូលហេតុមួយដែលងាយស្រួលបំបាក់ទឹកចិត្តកីឡាករជាទីបំផុត ខ្ញុំដឹងថាការចុះឈ្មោះប្រណាំងគឺមានន័យថាយើងស្ម័គ្រចិត្តទទួលយកនូវអ្វីដែលខាងរៀបចំកម្មវិធីបានចាត់ចែង តែគួរណាតែចាត់ចែងប្រាក់រង្វាន់អោយបានសមស្របជាងនេះបន្តិច ដើម្បីលើកទឹកចិត្តដល់កីឡាករផ្សេងៗទៀតដែលមិនបានលេខព្យាយាមហ្វឹកហាត់បង្កើនសមត្ថភាពបន្ថែមទៀត ដល់ពេលប្រាក់រង្វាន់បែបហ្នឹងដដែលគួរតែដាក់ថាកម្មវិធីជិះកង់កម្សាន្តវិញ។







