
សិល្បៈ
ស្របពេលតារាចម្រៀងជាច្រើនកំពុងសម្រុកកើបប្រាក់នៅក្នុងកម្មវិធីនានានៅក្នុងឱកាសចុងឆ្នាំនេះ តារាចម្រៀង ចំរើន សុភ័ក្រ្ត ក៏មានយីអ៊ុនមិនធម្មតាដោយ នាងបានចេញទៅកើបប្រាក់ដុល្លារនៅប្រទេសអាមេរិកដល់ទៅពីរខែឯណោះ។
តារាចម្រៀង ចំរើន សុភ័ក្រ្ត ដែលមានរហស្សនាមថា បុប្ជាឆើត ឆាយ បានចាក ចេញទៅសម្តែងនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៤ ម្សិលមិញ នេះក្រោមការ ជូនពរពីសំណាក់មិត្តភក្តិក្នុងសិល្បៈជាច្រើន។មិនមែនជាលើកដំបូងសម្រាប់ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះក៏ការចាកចេញទៅច្រៀងនៅស ហរដ្ឋអាមេរិកព្រោះ ចំរើន សុភ័ក្រ្ត ក៏ជាតារាស្រីដែលមានសំឡេងផ្អែមពីរោះ ជាពិសេសបទសម័យដើមដែលកាន់តែធ្វើឱ្យបងប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិកមានការស្រឡាញ់ពេញចិត្តគ្រប់ៗគ្នា។
ធ្លាប់មានការបង្ហើបពីសំណាក់ ប្រភពដែលកៀកកិតជាមួយ ចំរើន សុភ័ក្រ្ត ថានាងតែងទទួលបានជោគជ័យ ខ្លាំងរាល់ការសម្តែងនៅបរទេស ។ សម្រាប់សម្តែងនៅសហរដ្ឋអាមេរិកលើក នេះ ចំរើន សុភ័ក្រ្ត មករយៈពេលពីរខែ ។
សម្រាប់ឆ្នាំ ២០២២ នេះចាត់ទុកជាឆ្នាំហេងសម្រាប់ ចំរើន សុភ័ក្រ្ត ព្រោះនាង មានឱកាសមាសជាបន្តបន្ទាប់ទាំងការសម្តែងរឿង និងចេញច្រៀងក្រៅប្រទេស ។គេចាំបានថាកន្លងមកតារាចម្រៀងតូចល្អិតរូបនេះបានបង្ហាញអារម្មណ៍មិនពេញចិត្តខណៈខ្លួនជាម្ចាស់ពាននៅក្នុងកម្មវិធីប្រឡងចម្រៀងមួយចំនួន តែហាក់មិនទទួលបានប្រជាប្រិយភាពដូចតារាដទៃ ។
មិនតែប៉ុណ្ណាះនាងក៏ទទួលរងកា ររិះគន់ពីរូបសម្រស់ទៀតផង ។ ប៉ុន្តែយ៉ាងណាមួយរយៈមុន ចំរើន សុភ័ក្រ្ត ក៏មានឱកាសល្អដោយទទួលបានការចតរឿងទូរទស្សន៍ហង្សមាសដែលមានចំណងជើងថា«ជំទាវបាយកក»ក្នុងតំណែងជាតួឯក។ ដ្បិតជារឿងបែបកំប្លែង តែ តារាចម្រៀងដែលមានរហស្សនាមបុប្ជាឆើតឆាយរូបនេះពេញចិត្តជា ខ្លាំងព្រោះ កន្លងមកនាងមិនដែលស្រមៃថាបានសម្តែងរឿងនោះឡើយ ៕













