header ads

Sponsor

សិល្បៈ

តាគល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាសម្តែងវ័យក្មេង កែវ ឡាវិញ បានរៀបការទៅតាមប្រពៃណីខ្មែរដោយរលូនកាលពីថ្ងៃទី ១៥កន្លងទៅនេះដោយមានការចូលរួមអបអរពីសំណាក់ភ្ញៀវជាអ្នកនៅក្នុងនិងក្រៅសិល្បៈប្រមាណជា ៩០តុ ឯណោះ ។ អ្វីដែលកត់សម្គាល់ក្រោយរៀបការតារាសម្តែងវ័យ ២៣ឆ្នាំ រូបនេះ នៅតែបន្តអាជីពសិល្បៈដដែលពោលនាងមានគម្រោងថតរឿងថ្មីៗជាបន្តបន្ទាប់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើទោះមានស្វាមីជាអ្នកនៅក្រៅចង្កោមអ្នកសិល្បៈពិតមែន តែតារាសម្តែង កែវ ឡាវិញ មិន ទទួលបានការហាមឃាត់ឬរារាំងពីសំណាក់ស្វាមីឡើយពោលនាងនៅតែបន្តអាជីពសម្តែង ដដែល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការលើកឡើងរបស់តារាសម្តែង កែវ ឡាវិញ ដែលជាកូនស្រីរបស់អតីតតារា សម្តែងដ៏ល្បីអ្នកស្រី កែវ កល្យាណ បានធ្វើឱ្យអ្នកគាំទ្រមានការរីករាយជាខ្លាំងព្រោះ កែវ ឡាវិញ មិនត្រឹមជាតារាសម្តែងដែលមានសម្រស់ប៉ុណ្ណោះទេ សូម្បីតែសមត្ថភាពនៅក្នុងការ សម្តែងក៏ប៉ិនប្រសព្វមិនចាញ់តារារៀមច្បងប៉ុន្មានឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមគម្រោងនៅក្នុងពេលឆាប់ៗខាងមុខនេះ កែវ ឡាវិញ ក៏នឹងទទួលថតរឿងភាគឱ្យស្ថានី យទូរទស្សន៍ផងដែរ។មួយវិញទៀតដោយសារមានគម្រោងថតរឿងថ្មីគួបផ្សំនឹងវ័យនៅក្មេង ដូច្នេះតារាសម្តែង កែវ ឡាវិញ មិនទាន់ចង់បានកូនប្រឡែងភ្លាមៗនៅឡើយទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានការ បង្ហើបពីសំណាក់មិត្តភក្តិក្នុងសិល្បៈថាស្វាមីរបស់ កែវ ឡាវិញ ជាបុរសល្អមិនមានការ ហាមឃាត់ភរិយាចំពោះការងារសិល្បៈឡើយព្រោះមុននឹងរៀបការអ្នកទាំងពីរក៏បានប្រើពេលយូរគួរសមនៅក្នុងការស្វែងយល់ចិត្តថ្លើមគ្នា៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post