សិល្បៈ
តាគល់មានការចូលរួមសោកស្តាយ និងរំលែកទុ.ក្ខគ្រប់គ្នាក្រោយបានឃើញដំណឹងមរ.ណ.ភាពរបស់តារាសម្តែងជើងចាស់លោកស្រី នូ សណ្តាប់ ដែលជាតួម្តាយនៅ ក្នុងរឿង«ទឹកចិត្តគ្រូបង្រៀន»។
បើតាមប្រភពផេក Amazing Cambodia បានបង្ហោះសារនៅមុននេះ បន្តិច ថា«សាស្រ្តាចារ្យ នូ សណ្ដាប់ ឯកទេសល្ខោននិយាយ ជាតួម្តាយក្នុងភាពយន្ត រឿង "ទឹកចិត្តម្តាយ" ដ៏ល្បីល្បាញទូទាំងប្រទេស (ថតកាលពីឆ្នាំ ២០០៣) បានទទួលមរ.ណ.ភាពហើយវេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ១កើត ខែបុស្សឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២ នេះ។
សូមវិញ្ញា.ណក្ខ័ន្ធអ្នកគ្រូទៅកាន់សុគតិភព និងសូមចូលរួមរំលែកទុ.ក្ខដ៏ ក្រៀមក្រំ មួយនេះចំពោះគ្រួសារស.ពពីចម្ងាយ»។
គួរបញ្ជាក់ថាតារាសម្តែងជើងចាស់ នូ សណ្តាប់ ធ្លាប់បានចូលរួមសម្តែងរឿង ជាច្រើនហើយក្រៅពីនេះលោកស្រីក៏ជាសាស្រ្តាចារ្យឯកទេសល្ខោននិយាយដ៏មានសមត្ថភាពម្នាក់។ ការបាត់បង់លោកស្រីគឺជាការបាត់បង់ធនធានសិល្បៈ មួយ ដ៏សំខាន់។
រឿងដែលលេចធ្លោខ្លាំងបំផុតគឺលោកស្រីសម្តែងជាតួម្តាយនៅក្នុង រឿង «ទឹកចិត្តគ្រូបង្រៀន»។ការបាត់បង់តារាសម្តែងជើងចាស់រូបនេះក៏ទទួល បាន ការចូលរួមសោកស្តាយនឹងរំលែកទុក្ខពីសំណាក់មហាជន ក៏ដូចជាអ្នក សិល្បៈជាច្រើន៕