header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ដូចដែលយើងបានជ្រាបហើយ កីឡាករប្រដាល់របស់ខ្មែរ ធឿន ធារ៉ា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានលើកមុខមាត់កម្ពុជាជាខ្លាំងក្រោយពីបានវា.យផ្តួលកីឡាករថៃត្រឹមទឹកទី១ និងឈានទៅយកខ្សែក្រវាត់ និងពានរបស់ព្រះមហាក្សត្រថៃក្នុងកម្មវិធីប្រកួតមួយថៃ «THAI FIGHT 100 Years Nakhon Ban» កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងប្រទេសថៃ។

ក្រោយឃើញពីការលះបង់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងសមត្ថភាពដ៏អស្ចារ្យនេះ ពេលត្រឡប់មកដល់កម្ពុជាវិញ សប្បុរសជនបានជួយលើកទឹកចិត្តជាច្រើនផងដែរ ក្នុងនោះលោកស្រី ទ្រីដាណា បានប្រកាសជួយជាប្រាក់លើកទឹកចិត្តចំនួន ២ពាន់ដុល្លារ សម្រាប់កីឡាករធារ៉ា និង១ពាន់ដុល្លារសម្រាប់កីឡារហ៊ុនកង។ តាមរយៈសំណេរនៅថ្ងៃទី ២៥ ខែធ្នូអ្នកនាងបានរៀបរាប់ឱ្យដឹងថា៖

«អ្នកទាំង២ ធ្វើបានល្អណាស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រាប់ការបង្ហាញប្រដាល់គុនខ្មែរពិតប្រាកដទៅឆាកអន្តរជាតិ សម្រាប់ប្អូនធារ៉ា ដែលប្រកួតឈ្នះពាននៅប្រទេសថៃ នាងខ្ញុំលើកទឹកចិត្ត 2000$ ។ ចំណែក ហ៊ុនកង ក៏ធ្វើបានល្អដែរ ទោះចាញ់មែន តែចាញ់អ្នកខ្លាំង លំដាប់នៅប្រទេសគេ ត្រូវខំប្រឹងបន្ត នាងខ្ញុំលើកទឹកចិត្ត 1000$ ដែរ។ ចាំមកដល់ទឹកដីកម្ពុជាវិញ ជួបគ្នា!»

បន្ថែមលើពីនេះ នៅថ្ងៃទី ២៧ ខែធ្នូនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កីឡាករធឿន ធារ៉ា និងកីឡាករផ្សេងទៀត រួមទាំងគ្រូបង្វឹកបានមកជួយលោកស្រី ទ្រី ដាណា ដោយអ្នកនាងបានប្រកាសជួយបន្ថែមទៀតដល់កម្មវិធីប្រកួតប្រដាល់គុនខ្មែរអលស្ដាចំនួន១ម៉ឺនដុល្លារ សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ។ លោកស្រីបានរៀបរាប់ឱ្យដឹងថា៖

«នាងខ្ញុំជួយបន្ថែម ដល់កម្មវិធី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រកួតប្រដាល់គុនខ្មែរអលស្តា ១ម៉ឺនដុល្លារ សម្រាប់ឆ្នាំ២០២៣ ខាងមុខ  ចំពោះកីឡាករ ធឿន ធារ៉ា ជូន 2000$ ប្អូន ហ៊ុនកង ជូន 1000$ លោកគ្រូ ស៊ន អេលីត និងលោកគ្រូអេ ភូថង ម្នាក់ 1000$ កីឡាករក្មេងៗមកជាមួយ ជូនម្នាក់ 500$ ដើម្បីលើកទឹកចិត្តកីឡាករគុនខ្មែរ។ សរុបថវិកានាងខ្ញុំផ្ទាល់ 17500$ »

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post