
សិល្បៈ
ភាពយន្តចម្រៀង "ទុក្ខស្រីប្តីព្រាត់" ដែលបានថតចប់ នឹងបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥:០០នាទី នៅសាលសន្និសិទចតុម្មុខ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាប្រវត្តិជីវិតពិតរបស់សម្តេចតេជោហ៊ុន សែន និងលោកជំទាវប៊ុន រ៉ានី។
ភាពយន្តមួយនេះ ក៏បានរុញឱ្យតារាសម្ដែងស្រីវ័យក្មេង ដែលជាតួអង្គសំខាន់គឺ កញ្ញា ឈិនមុនីនាថ បានលេចធ្លោឡើងផងដែរ តាមរយៈការសម្ដែងលេងទឹកមុខ វគ្គកម្សត់បង្ហូរទឹកភ្នែក ទាញឱ្យអ្នកទស្សនាអួលដើមកតាម តាមរយៈសមត្ថភាពដាក់អារម្មណ៍សម្ដែងនេះ។
សមត្ថភាពទាំងនេះហើយ បានធ្វើឱ្យផលិតករ និងជាអ្នកដឹកនាំសម្តែងគឺ ឯកឧត្តម ហ្វៃ សំអាង ដែលជាអ្នកជ្រើសតារាសម្ដែងរូបនេះផ្ទាល់ រឹតតែពេញចិត្ត និងមិនខុសបំណងនោះទេ សម្រាប់ជាតួអង្គតំណាងភរិយាប្រមុខរដ្ឋ។
កូនស្រីរបស់ តារាចម្រៀងជើងចាស់ ឈិន កុសល រូបនេះមិនត្រឹមតែចេះសម្តែងនោះទេ តែមុនីនាថក៏ចេះច្រៀង និងច្រៀងពីរោះកាត់ទៅលោកឪពុកផងដែរ៕














