
សង្គម
មួយរយៈពេលហើយដែលតារាចម្រៀង ឈិត សុវណ្ណបញ្ញា បានបាត់មុខពីអាជីពចម្រៀង តែយ៉ាងណាតារាចម្រៀងរូបនេះតែងបង្ហាញមុខនៅក្នុងកម្មវិធីរបស់មិត្តរួមអាជីពមិនដែល បាត់មុខឡើយ ។ ជាក់ស្តែងនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់បងប្រុស ឈិត សុវណ្ណបញ្ញា កាលពីថ្ងៃទី ០៧ ម្សិលមិញគេសង្កេតឃើញមានវត្តមានអ្នកសិល្បៈចូលរួមជាច្រើន ។
តារាចម្រៀងប្រចាំផលិតកម្មថោន ឈិន សុវណ្ណបញ្ញា បានបង្ហាញអារម្មណ៍រីករាយជាខ្លាំង ខណៈបានឃើញមិត្តភក្តិនៅក្នុងនិងក្រៅសិល្បៈជាច្រើនចូលរួមនៅក្នុងកម្មវីធីបងប្រុសរបស់ខ្លួន រៀបការយ៉ាងរីករាយ ។ ក្នុងនោះគេសង្កេតឃើញមានដូចជាលោក ឆន សុវណ្ណរាជ លោក ករុណា ពេជ្រ លោក ជី ដេវីត និងគូស្នេហ៍ ទេព បូព្រឹក្ស សុខ សីឡាលីន សុគន្ធ និសា រួមនឹងអ្នកសិល្បៈជាច្រើនរូប ទៀត ។
មានការលើកឡើងថាពិធីរបស់បងប្រុសទេ តែមើលទៅ មានភាពអធិកអធមនឹងមានវត្តមានអ្នកសិល្បៈចូលរួមច្រើនប៉ុណ្ណឹងហើយទម្រាំពីធីមង្គល ឈិត សុវណ្ណ បញ្ញា ទៀតដឹងតែកក្រើកហើយ ។
ដ្បិតមិនមានសកម្មភាពសិល្បៈយូរឆ្នាំក៏ពិតមែន តែតារាចម្រៀង ឈិត សុវណ្ណបញ្ញា មិនដែល បាត់មុខនៅក្នុងកម្មវិធីរបស់មិត្តភក្តិណាម្នាក់ឡើយ ។អ្វីដែលកត់សម្គាល់ ឈិត សុវណ្ណបញ្ញា ពេលនេះមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនិងមានការតែងខ្លួនឡូយឆាយប៉ុណ្ណោះទេ សូម្បីជីវភាពរបស់នាងក៏ហាយសូរមិនធម្មតាដែរ ។
ជារឿយៗកញ្ញាតែងចាយជីវិតយ៉ាងកា លីពមិនចាញ់តារាល្បីៗប៉ុន្មានឡើយ ។ តែយ៉ាងណាសម្រាប់រឿងស្នេហាគឺស្ងាត់ឈឹងតែម្តង អាចនិយាយថាតារាចម្រៀងរូបនេះចូលចិត្តបែបPrivate ៕










