
សង្គម
ទឹកចិត្តបងស្រី យុវវ័យឥឡូវពុកម្ដាយស្ដីឱ្យបន្តិចបន្តួច ឬជួបកាលំបាកផ្សេង មានរឿងអី អាងអីចង់ស.ម្លា.ប់ខ្លួន (ត្រូវចាំថាស្លា..ប់ជារឿងងាយរស់ទើបជារឿងលំបាក) នៅពេលដែលបងប្អូនខ្លះកំពុងតែលំបាក ហើយគិតថាខ្លួនឯងលំបាកជាងគេនោះ សុំចែករំលែក រឿងពិតខ្លះរបស់បងស្រីខ្ញុំ ដែលគាត់ដូចជាម្ដាយបន្ទាប់ពី អ្នកម្ដាយខ្ញុំគាត់បានចែកឋានទៅ ព្រោះម៉ែផ្ដាំមុនពេលគាត់ស្លា..ប់ច្រើនដងត្រូវមើលថែបងស្រីអោយល្អ គាត់មានគុណចំពោះខ្ញុំ ច្រើនណាស់។
នេះជាសំណេររបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះឱ្យដឹងនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៣នេះ ។ លោកបានរៀបរាប់ឱ្យដឹងបន្តទៀតថា៖ «ពេលមួយនោះទាល់ខ្លាំង អត់មានអង្ករសូម្បីបបរហូប លោកពុក ទៅរកការងារធ្វើ នៅឆ្ងាយ បងស្រីជាមួយម៉ែ ដោយម៉ែដើរពីក្រោយបងស្រីដើរនៅខាងមុខ ចូលសុំអង្ករតាមវត្ត។»
«កាលនោះតាមវត្តក៏ខ្វះខាតដែរ ដើរសុំតាមវត្តបួនប្រាំវត្ត បានអង្ករតែកន្លះកំប៉ុងប៉ុណ្ណោះ ចុងក្រោយបងស្រីមកសុំ នៅវត្តកំពូលឈើកាច់ ត្រូវឆ្កែធំជាច្រើនបានដេ.ញខាំ កាលនោះបងស្រីនៅតូច ម៉ែគាត់ថាជូចត់ណាស់ នឹកពេលណាយំអាណិតកូនមិនគួប្រើកូនទៅសោះ ហើយត្រឡប់មកផ្ទះវិញ មេឃខ្មៅជិតយប់ទៅហើយ។
កំណើតខ្ញុំនៅតូច ម៉ែ គាត់ទា.ស់សរសៃខ្ចី គាត់មិនមានទឹកដោះឲ្យខ្ញុំបៅទេ ពេលនោះមិនមានលុយទិញទឹកដោះគោឡើយ មានទាមួយក្បាល មួយថ្ងៃទានោះពងមួយគ្រាប់ជាប្រចាំ ហើយបងស្រី។ គាត់តែងតែ យកទៅដូរស្ករសរ នៅភូមិអង្កាញ់ដែលជា ភូមិមួយនៅជាប់ភូមិកំណើតខ្ញុំ ខណ:នោះមេឃខ្មៅងងឹតខ្លាំង ហើយខ្ញុំយំឃ្លានបៅ ម៉ែដាច់ចិត្តឱ្យបងស្រីរត់ទាំងមេឃភ្លៀងព្យុះយកពងទាទៅដូរស្ករស ។
ម៉ែរង់ចាំមើលបងស្រី យប់ព្រលប់ហើយ មេឃភ្លៀងខ្យល់ខ្លាំង មួយសំបក់ក្រោយមកបងស្រី កាន់ស្ករសក្ដាប់យ៉ាងណែនរងារញ័រ មកដល់ផ្ទះវិញ ម៉ែក៏ប្រញាប់ឆុង តែដាក់ស្ករឱ្យខ្ញុំបៅ។ កាលម្ដាយខ្ញុំនៅ គាត់តែងនិយាយជារឿយៗថា ខ្ញុំជាកូនរបស់ទាព្រោះរស់ដោយសារទាពងស្ទើរាល់ថ្ងៃ ហើយយកពងទៅដូរស្ករសមកឆុងឱ្យខ្ញុំបៅ បើទាអត់ពងម៉ែទៅសុំអ្នកភូមិ ដែលកូនខ្ចីដែរឱ្យខ្ញុំបៅ។
តើបងប្អូនណាខ្លះមានរឿងលំបាក ស្រដៀងនេះ ហើយតស៊ូរស់មកដល់ថ្ងៃនេះ? »


