
សិល្បៈ
ទើបមានឈ្មោះបោះសំឡេងនៅក្នុងអាជីពសិល្បៈមិនបានប៉ុន្មានផងតារាចម្រៀងពន្លកថ្មី ថុ ល សុភិទិ បានបើកចំហចំណងស្នេហ៍ជាមួយស្រីស្អាតជាអ្នកលក់អនឡាញជាសាធារណៈ ដោយមិនខ្វាយខ្វល់ពីការធ្លាក់ចុះនៅក្នុងអាជីពសិល្បៈនោះទេ ។
ខុសពីតារាដទៃតារាពន្លកថ្មី ថុល សុភិទិ មិនបានលាក់លៀមស្នេហារបស់ខ្លួនឡើយ ។ យ៉ាងណាមិញក្រោយត្រូវរ៉ូវគ្នាជាមួយគូស្នេហ៍ជាអ្នកលក់អនឡាញរូបស្រស់ល្បីឈ្មោះ ឡុង ម៉ានីន ភ្លាម លោកបានបង្ហាញរូបភាពផ្អែមល្ហែមនិងសិចស៊ីនៅតាមបណ្តាញសង្គមដោយ មិនបារម្ភពីការធ្លាក់ចុះចំពោះប្រជាប្រិយភាពនៅក្នុងការងារសិល្បៈឡើយ ។
បើទោះកន្លងមក ធ្លាប់លេចឮថា ថុល សុភិទិ មិនអាចក្លាយជាម្ចាស់ពានដោយសារកាលណោះលោកធ្លាយរូប ភាពស្និទ្ធស្នាលជាមួយតារាចម្រៀង ពេជ្រ សូលីកា ។ ប៉ុន្តែយ៉ាងណាការបើកបង្ហាញពីជីវិត ស្នេហាជាសាធារណៈរបស់តារាចម្រៀងសម្បូរស្នាមសាក់រូបនេះក៏ត្រូវបានហ្វេន ហ្វេន ជា ច្រើនលាន់មាត់សរសើរហើយនិយាយថាមានឬមិនមានសង្សារដូចជាមិនមានអ្វីទាស់ខុស ទេសំខាន់ឱ្យតែលោកមានសមត្ថភាព ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ចុងក្រោយនេះគូស្នេហ៍របស់លោក ថុល សុភិទិ បានបង្ហាញនូវរូប ភាពយ៉ាងរ៉ូមែនទិកនៅក្នុងដំណើរកម្សាន្តរបស់ពួកគេដែលមើលទៅពិតជាផ្អែមល្ហែមនិង ពោរពេញទៅដោយក្តីសុខ ។ តែក្នុងនោះក៏មានអ្នកគាំទ្រជានារីៗមួយចំនួនខកចិត្តក្រោយ ឃើញកំលោះសង្ហា ថុល សុភិទិ មានម្ចាស់ចិត្តជានារីរូបស្រស់នឹងមានទ្រព្យបែបនេះ៕











