
សិល្បៈ
តារាកំប្លែង ស្រីអ៊ីត បានរៀបចំពិធីខួបកំណើតរបស់ខ្លួនរួមនឹងពិធីខួបកំណើតកូនស្រីជាទី ស្រឡាញ់ដែលមានឈ្មោះថា ស្រីណាន គម្រប់អាយុ ១៨ឆ្នាំយ៉ាងអធិកអធម ដោយមានការ ចូលរួមពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន ។ មានការលាន់មាត់ថាពិធីខួបកំណើត របស់ម្តាយកូនអ្នកទាំងពីរអធិកអធមមិនចាញ់ពិធីមង្គលការឡើយ ។
នេះជាលើកដំបូងដែលតារាកំប្លែងសម្បូរវោហាស៍ ស្រីអ៊ីត រៀបចំពិធីខួបកំណើតយ៉ាងអធិក អធមបែបនេះ តែយ៉ាងណាពិធីនេះមិនមែនជាពិធីរបស់នាងតែម្នាក់ឯងទេ ពោលក៏ជាពិធីខួប កំណើតគម្រប់អាយុ ១៨របស់កូនស្រីជាទីស្រឡាញ់ ស្រីណាន ផងដែរ ។
ពិធីរបស់ ស្រីអ៊ីត និងកូនស្រី ស្រីណាន បានធ្វើឡើងកាលពីថ្ងៃទី ០៨ យប់មិញនេះនៅគេហដ្ឋានរបស់តារា ចម្រៀង នាយចឺម ដែលស្ថិតនៅក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺ ។ បើតាមការរៀបចំនៅក្នុង ពិធីគេសង្កេតឃើញថាអធិកអធម និងកុះករមិនចាញ់ពិធីមង្គលការប៉ុន្មានឡើយ ។
ងាកមក ស្រីណាន ដែលជាកូនស្រីរបស់ ស្រីអ៊ីត ឯណេះវិញបានបង្ហាញអារម្មណ៍រីករាយ ដោយបានរៀបរាប់នៅក្នុងថ្ងៃខួបកំណើតគម្រប់អាយុ ១៨ឆ្នាំថា«Happy birthday to me 18 year old 08.01.2023 ជាដំបូងអរគុណអ្នកម៉ាក់របស់ខ្ញុំ ដែលបានមើលថែយកចិត្តទុកដាក់ ស្រលាញ់ផ្តល់ភាពកក់ក្តៅឲ្យកូនតាំងពីតូចរហូតដល់កូន អាយុ18ឆាំ្ន រាល់កំហុសកូនសាងទាំងម៉ានកូនសូមកាម៉ាទោស
អរគុណម៉ាក់នឹងក្រុមគ្រួសារជូនពរខ្លួនឯងសុខសប្បាយ អាយុ វែងកាន់តែពូកែ រកស៊ីមានបានជួបមនុស្សល្អៗ ក្នុងជីវិតមានការងារច្រើនមានអ្នកស្រលាញ់ពេញ ចិត្តច្រើនៗកាន់តែស្អាត រីករាយក្នុងជីវិតរហូតសូមឲ្យជីវិតមានតែរឿងល្អៗតទៅសូមឲ្យ ប្រឡ ងជាប់នឹងជោគជ័យការងារខ្ញុំHappy birthday to me »។
ការលើកឡើងរបស់ ស្រីណាន ក៏ទទួលបានការជូនពរពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញ សង្គមជាច្រើន ។ នៅក្នុងថ្ងៃពិសេសនេះ ស្រីអ៊ីត ក៏ដូចជា ស្រីណាន បានបង្អួតសម្រស់ក្នុង ឈុតពណ៌ត្របែកព្រៃដែលមើលទៅអ្នកទាំងពីរពិតជាស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានឡើយ ៕









