header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

មានការចាប់អារម្មណ៍ខ្លាំងក្រោយឃើញតារាចម្រៀងលោក វណ្ណា ស័ក្តិ បានលេចមុខនៅក្នុង កម្មវីធីThe Wall Song Cambodia របស់ទូរទស្សន៍ភីអិនអិនដោយលោកត្រូវច្រៀងជាមួយ កូនស្រី វណ្ណ ណាណា ជាតារាអាថ៌កំបាំង ។

ការបង្ហាញវត្តមានរបស់ឪពុកកូនលោក វណ្ណា ស័ក្តិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រហើយក៏មានការសរសើរថាអ្នកទាំងពីរ ច្រៀងបានពីរោះ។ រហូតអ្នកខ្លះលាន់មាត់ថាលោក វណ្ណា ស័ក្តិ ច្រៀងពីរោះ តែហេតុអ្វីមិនសូវ ល្បី?

«នឹករហូត»គឺជាចំណងជើងបទចម្រៀ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងដែលលោក វណ្ណា ស័ក្តិ និងកូនស្រី វណ្ណ ណាណា  បានលើកយកមកច្រៀងនៅក្នុងកម្មវិធីនោះ ។ បើទោះមានការបន្លប់ពីសំណាក់តារាដែល លេងនៅក្នុងកម្មវីធីនោះក៏ពិតមែន តែលោក វណ្ណា ស័ក្តិ នៅតែទាយត្រូវថាតារាអាថ៌កំបាំងជា កូនស្រីរបស់លោក ។ កន្លងមកអ្នកទាំងពីរក៏ធ្លាប់បង្ហាញវត្តមានរួមគ្នាលើកឆាកតន្ត្រីផងដែរ ។ បើមិនប្រាប់ស្ទើរមិនចាប់អារម្មណ៍ថាលោក វណ្ណា ស័ក្តិ មានកូនធំពេញក្រមុំបែបនេះឡើយ ។

អ្នកគាំទ្រមានការត្រេកអរខ្លាំងខណៈឃើញវត្តមាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកទាំងពីរច្រៀងរួមគ្នាដោយភាពស្និទ្ធស្នាល និងកក់ក្តៅបែបនេះព្រោះកន្លងមក វណ្ណ ណាណា ធ្លាប់សុំឱ្យឪពុកនាងលោក វណ្ណា ស័ក្តិ ទទួលស្គាល់ជាកូនកាលពីប៉ុន្មានឆ្នាំមុន។

 គួរបញ្ជាក់ថាលោក វណ្ណា ស័ក្តិ គឺជាកូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ របស់លោកយាយ ណយ សំណាង ជាអតីតអ្នក ចម្រៀងអាយ៉ៃ និងតារាកំប្លែងម្នាក់ ។មុននឹងក្លាយជាតារាចម្រៀងលោក  វណ្ណា ស័ក្តិ ក៏ជាអ្នក រាំម្នាក់ដែរ តែអ្វីដែលកត់សម្គាល់ទោះមានសំឡេងពីរោះ តែលោក វណ្ណា ស័ក្តិ ហាក់មិនសូវ មានឈ្មោះបោះសំឡេងប៉ុន្មានឡើយបើប្រៀបធៀបជាមួយតារាចម្រៀងដែលចូលប្រឡូក ដំណាលៗនឹងរូបលោក ។

ងាកមក វណ្ណ ណាណា ជាកូនស្រីឯណេះវិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញក៏មានទេព កោសល្យមិនធម្មតាដែរ ហើយកន្លងមកកញ្ញាក៏ធ្លាប់បានចូលប្រឡងនៅក្នុងកម្មវីធីThe Voice Kids Cambodia តែមិនទទួលបានលទ្ធផលល្អ៕  

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post