
សង្គម
ដូចដែលប្រិយមិត្តបានជ្រាបហើយ ទាក់ទងនឹងរឿង លោកស្រីទ្រី ដាណា កាលពីឆ្លងឆ្នាំកន្លងទៅថ្មីនេះ ដោយលោកស្រីមានការមិនពេញចិត្តជាខ្លាំងចំពោះសេវាទេសចរណ៍មួយ រហូតមានរឿងជាបន្តបន្ទាប់មកដល់ថ្ងៃទី ០៩ ខែមករានេះ ។
បញ្ហានេះរហូតលោកស្រីបានថ្លែងសារមួយថ្មីទៀត ក្រោយពីបានឃើញខាងក្រុមហ៊ុន យករឿងរបស់ចាស់លោកស្រី មានចែករំលែកឡើងវិញ លោកស្រីបានរៀបរាប់ថា៖
«ខ្ញុំគ្រាន់តែចង់បានពាក្យឆ្លើយតបសមស្របមួយ សម្រាប់ខ្ញុំខ្លួនឯង និងកូនៗ ប៉ុណ្ណោះ មិនគិតថាចង់មានរឿងវែងឆ្ងាយទេ ហេតុអីមិនឆ្លើយតប ហើយចែករំលែករឿងគ្រួសារខ្ញុំតាំងពី៣ឆ្នាំមុន។ ដូចខ្ញុំនិយាយហើយ មុនពេលបង្ហោះ ខ្ញុំបានដាក់លិខិតទៅ២ដង ក្នុងគោលបំណងចង់បានការឆ្លើយតបសមស្របមួយ សម្រាប់ការខកចិត្តរបស់នាងខ្ញុំ គ្រាន់តែដើម្បីអារម្មណ៍ស្ងប់ ហើយអាចឆ្លើយប្រាប់កូនៗ ថាម៉ាក់បានធ្វើហើយ។
តែគេមិនត្រឹមមិនអើពើ នៅមើលងាយ ហើយ Share រឿងចាស់ៗមកឌឺ អោយអារម្មណ៍ខ្ញុំកាន់តែឈឺចា.ប់។ តែឥឡូវនេះ ខ្ញុំដឹងហើយថាមកពីមូលហេតុអីបានជាសេវាកម្មក្រុមហ៊ុនទេសចរណ៍ 2World Travel នេះធ្វើបាបខ្ញុំបែបនេះ មិនមានឆន្ទៈនៅក្នុងការដោះស្រាយ បងប្អូនចូលមើល share ទៅដឹងហើយ បងប្អូនជួយគិតខ្ញុំបន្តិចទៅមើល តើគេមានគំនិតអ្វីឲ្យប្រាកដ? ដូច្នេះ មានតែទុកអោយច្បា.ប់ជាអ្នកដោះស្រាយចុះ»
ក្រោយពីបានឃើញលោកស្រីលើកឡើងបែបនេះ សូម្បីតែលោក ឌួង ឆាយ ក៏បានបញ្ចេញមតិមិនពេញចិត្តចំពោះក្រុមហ៊ុនផងដែរ ដោយលើកឡើងថា៖
«ខ្ញុំស្អ.ប់បំផុតអ្នកណាយកចំណុចខ្សោយ និងរឿងក្រុមគ្រួសារជាពិសេសរឿងអតីតកាលគេមកនិយាយ។ យើងបើកក្រុមហ៊ុនធ្វើជំនួញអតិថិជនគឺជាស្តេច។ បើអតិថិជនមិនពេញចិត្តយើងសូមទោ.ស និងប៉ះប៉ូវឱ្យគេទៅចប់រឿងហើយ។ ដាណាមនុស្សស្រួលនិយាយគ្នាណាស់តាំងពីដើមមក។ លុយដាណាមិនខ្វះទេ ប៉ុន្តែភាពឈឺចា.ប់នៃពេលវេលាបុណ្យសំរាប់កូនៗពិតជាសំខាន់ណាស់។»
«ពីព្រោះពួកខ្ញុំអ្នកធ្វើជំនួញពិបាករកពេលដើរលេងក្រៅប្រទេសជុំកូនៗណាស់។ បើខ្ញុំវិញខឹ.ងជាងនឹងទៀត។ ខ្ញុំនឹងមិនប្រើសេវាកម្មក្រុមហ៊ុននឹងទៀតទេ។ មនុស្សខ្ញុំកំរបញ្ចេញមតិរឿងគេណាស់ ប៉ុន្តែក្រុមហ៊ុនពិតជាខុសខ្លាំងណាស់ដែលបង្ហោះចឹង ហើយកាន់តែខុសគឺគេខំផ្តល់សេចក្តីទុកចិត្តជឿជាក់លើក្រុមហ៊ុនបែរជាផ្តល់សេវាកម្មគេមិនបានល្អហើយធ្វើស៊ែរចឹងទៀត។»





