
សង្គម
មានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំងខណៈថ្មីៗនេះស្រីស្អាត ដេនីក្វាន់ បានប្រកាសខ្លួន ជា Single Mommy ហើយថែមទាំងមានបំណងចង់យកសម្លៀកបំពាក់ស្វាមីចែកជូនដល់ អ្នក ក្រីក្រថែមទៀត ។ គេមិនបានដឹងថាការប្រកាសរបស់ស្រីស្អាត ដេនីក្វាន់ ជាការលេងសើចឬ បែបណាឡើយ ។
បើគិតមកដល់ពេលនេះ ដេនីក្វាន់ សម្រាលកូនបានប្រមាណជា៥ខែហើយ បើទោះមិនដែល បង្ហាញរូបភាពផ្អែមល្ហែមរបស់ខ្លួនជាមួយស្វាមីតាមគណនីយហ្វេសប៊ុក តែកន្លងមកគេតែង ឃើញស្វាមីរបស់នាងដែលមានឈ្មោះថា ចឹកឡេង តែងចែករំលែករូបភាពស្វីត ស្វីត ជាមួយ ដេនីក្វាន់ ជាភរិយាដែលតាមរយៈរូបភាពទាំងនេះត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើន លាន់មាត់ថា ដេនីក្វាន់ ត្រូវស្វាមីស្រឡាញ់និងថ្នាក់ថ្នមចិត្តដូចព្រះនាង ។ ប៉ុន្តែអ្វីដែលកត់ សម្គាល់ថ្មីៗនេះ ដេនីក្វាន់ បែរជាប្រកាសខ្លួនជា Single Mommy ទៅវិញ ។
ដេនីក្វាន់ បានបង្ហោះសារជាបន្តបន្ទាប់ដែលមានអត្ថន័យថា«ខោអាវគ្រួសារខ្ញុំទិញអស់ជាង មួយ ម៉ឺនដុល្លារពេលបែកគ្នាទៅនៅសល់ណែនទូខ្ជិលទុកនាំចង្អៀតទូបើយកទៅបោះចោល ស្តាយ អាណិតដល់គ្នាអ្នកអត់អីស្លៀកចឹងទុកឡាយចែកដល់អ្នកដែលគ្នាអត់ៗទៅល្អជាង »
«អ្នកឆាតញ៉ែអើយអីក៏ញ៉ែម្លេះចាំមេម៉ាយឱ្យគ្រប់មួយឆ្នាំសិនមើលទើបតែមេម៉ាយមួយខែសោះហ្នឹងសុំទោសអូនអត់ទាន់បើកបេះដូងទេ»។ការប្រកាសរបស់ ដេនីក្វាន់ បានធ្វើឱ្យអ្នក លេង បណ្តាញ សង្គមមានការចូលរួមបញ្ចេញមតិផ្សេងៗគ្នាខ្លះគិតថា ដេនីក្វាន់ និយាយលេង សើចហើយខ្លះបែរជាលើកឡើងថាអាយដលបោកគេយកកូនប្រើហើយអញ្ចឹង ។
មិនមែនជាលើកដំបូងទេ គេចាំបានថាកន្លងមក ដេនីក្វាន់ ក៏ធ្លាប់បានប្រកាសបែកគ្នាដែរ តែក្រោយមកពួកគេបានត្រូវរ៉ូវគ្នានឹងទទួលបានចំណងដៃកូនស្រីជាទីស្រឡាញ់ម្នាក់ដែលសព្វថ្ងៃ មានអាយុ ៥ខែឈ្មោះថា Jasmine ៕












