
សិល្បៈ
មានការចាប់អារម្មណ៍ និងសោកស្តាយជាខ្លាំងខណៈអតីតតារាចម្រៀងសម័យផ្នែកស្រ្តីជំនាន់ទី១នៃប្រវត្តិសាស្រ្តវិស័យតន្រ្តីទំនើបកម្ពុជា ម៉ារីយ៉ា ប៉ូឡែត ហៅ សាវតី ម្ចាស់ដើមបទ "សំបុត្រក្រោមខ្នើយ" និង "វីយូឡុងស្នេហា" អំឡុងទ.វ.ឆ្នាំ១៩៥០។
លោកជំទាវបានទទួលម រ ណ ភាពកាលពីវេលាម៉ោង ៥:៣៥ នាទីព្រឹក ថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៣ ដោយជ រាពា ធ ក្នុងជន្មាយុ ៨៨ឆ្នាំ។
បើតាមការរៀបរាប់នៅក្នុងផេក Amazing Cambodia បានឱ្យដឹងថា «ទូកទៅ កំពង់នៅ ថ្ងៃបូជាសពអតីតតារាចម្រៀងខ្មែរជំនាន់ដំបូង កាន់ ម៉ារី ឬ ម៉ារីយ៉ា ប៉ូឡែត ហៅ សាវតី (លោកជំទាវ កាន់ ម៉ារី ហ្គាឡូតូ ហួត សម្បត្តិ) ម្ចាស់ សំនៀង ដើម និងជាម្ចាស់សាច់រឿងពិត បទ" សំបុត្រក្រោមខ្នើយ" ដ៏ល្បីពីអតីតកាលជាអមតៈ
The Last Day of the kingdom's FIRST female modern vocalist Maria Paulette (Her Excellency Paulette Huot Sambath/ Kan Marie Galotto Huot Sambath) *Note: Her father was Italian name Secondino Galotto.» ។
ពិធីបូជាស.ពរបស់អ្នកស្រី ម៉ារីយ៉ា ប៉ូឡែត បានប្រព្រឹត្តទៅតាំងពីថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០២៣ នៅវត្តស្វាយពពែ ក្រោមការសោកស្តាយពីសំណាក់ ក្រុម គ្រួសារនិងមហាជន ជាច្រើនជាពិសេសអ្នកដែលចូលចិត្តស្តាប់បទចម្រៀង ពី សម័យដើម។
គួរឱ្យកត់សម្គាល់ថាបទចម្រៀង ល្បីរបស់អ្នកស្រី ម៉ារីយ៉ា ប៉ូឡែត ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ មហាជនគឺបទ"សំបុត្រក្រោមខ្នើយ" និង "វីយូឡុងស្នេហា"។ ប៉ុន្តែភាគច្រើនមហាជន មិនសូវបានស្គាល់មុខម្ចាស់ បទនេះប៉ុន្មានឡើយ៕




