
សង្គម
មិនមែនលំៗទេគ្រាន់តែចូលឆ្នាំ ២០២៣ ភ្លាមតារាស្រីដែលហ៊ុមព័ទ្ធទៅដោយរឿងអា.ស្រូ.វ រាប់មិនអស់ រ៉ូស បានប្រកាសចង់ចូលច្រៀងនៅក្នុងផលិតកម្មរបស់អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដោយប្រកាន់ជំហរមិនយកប្រាក់ខែថែមទៀតផង ។
ថ្មីៗនេះ រ៉ូស បានបង្ហោះសារដែលមានអត្ថន័យថា«ខ្ញុំចង់ចូលផលិតកម្មgalaxy Navatra ច្រៀង សង្ឃឹមថាខាងផលិតកម្មបានឃើញអាចផ្តល់ឱកាសអោយខ្ញុំបានចូលច្រៀងផងព្រោះខ្ញុំ ស្រលាញ់ខាងចំរៀងខ្លាំងណាស់
ខ្ញុំសង្ឃឹមថាខាងផលិតកម្មgalaxy Navatra នឹងផ្តល់ឱកាស អោយខ្ញុំបានចូលច្រៀងខ្ញុំសង្ឃឹមថាលោកឧកញ៉ាឡេងណាវ៉ាត្រានឹងផ្តល់ឱកាសអោយខ្ញុំ បានចូលច្រៀងផងចុះខ្ញុំចូលច្រៀងដោយមិនយកប្រាក់ខែទេសំខាន់ការងារដែលខ្ញុំ ស្រលាញ់ ខ្ញុំ ចង់ច្រៀង»។
ការលើកឡើងដោយត្រង់ៗរបស់ រ៉ូស បានធ្វើឱ្យមហាជននៅក្នុងបណ្តាញសង្គមមានការហួសចិត្តជាខ្លាំងដោយម្នាក់ៗបានបញ្ចេញមតិ ជាច្រើនដោយខ្លះបានរិះ.គ.ន់ដោយត្រង់ៗថា «គេមិន ហ៊ានទទួលចែខ្លាចបិទផលិតកម្ម» ខ្លះថា «តែប៉ុណ្ណេះ តន់ ចន្ទសីម៉ា អែបគៀនហើយ»។
ទោះជាយ៉ាងនេះក្តីក៏មានអ្នកគាំទ្រមួយចំនួនបានជូនពរឱ្យ រ៉ូស បានសម្រេចបំណងជាតារាចម្រៀងទៅថ្ងៃអនាគត។ រ៉ូសជាតារាស្រីដែលមានរឿងអា.ស្រូ.វច្រើនជាងគេ តែអ្វីដែលគួរឱ្យសរសើរ នាងមិនតបតជាមួយនឹងការរិះ.គ.ន់រពីសំណាក់មហាជនឡើយបើទោះជាពាក្យអ.សុ.រោះក្តី ៕








