
សិល្បៈ
ភ្នំពេញ៖ លោក ឃិត ឈឿន លើកឡើងថា ៖ «មួយជីវិតស្អប់ការឈ្លោ-ះគ្នា ការជេរគ្នា។ មិនថាក្នុងករណីរគ្រួសារ ការងារ ឬសង្គមជាតិ។ ការជជែកពិភាក្សាគួរមានសុជីវធម៌។ ឃើញអ្នកខ្លះប្រើសម្តីអសុរស ជេ-រគ្នា ដំបូងអាចថាអ្នកបង្ករហេតុ អ្នកនាំរឿងមុនខុស តែនៅពេលដែលចាប់ផ្តើមអាកប្បកិរិយាបែបនេះ អ្នកដែលជេ-រប្រ-មា-ទគេ ខុសជាងគេវិញទេ។
ការលើកឡើងបែបនេះ នៅលើបណ្ដាញសង្គមហ្វេបុករបស់លោក ឃិត ឈឿន ដែលត្រូវបានគេស្គាល់ថាជា អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ខូ អិលធី ឌី ហៅថា KC គ្រុប នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះ ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថា «ក្មេងស្រីនៅABC គាត់អាចនិយាយខុស វាជាកំហុសដោយចេតនាឬអចេតនានៃកាសិក្សាស្រាវជ្រាវមិនដល់ ជាពិសេសសម័យយើងសព្វថ្ងៃ ពីធីករ មិនមានកំរិតវិជ្ជាខ្ពង់ខ្ពស់ ក្រមសីលធម៌ក្នុងការនិយាយ។ តែអ្នកដែលរិះ.គ.ន់ចេញមកជេ.រច្រា.សឆ្អេះ ប្រើស.ម្តីអ.សីល.ធម៌ រិតតែអាក្រក់មើលទៅទៀត។
លោក ឃិត ឈឿន បន្តថា ករណីបែបនេះវាបង្ហាញពីសង្គមមនុស្សមួយដែលគ្មានការអប់រំ។ មិនថាអ្នកនៅក្នុងឋានៈណា តួនាទីណា ប្រើចំពោះអ្នកណា សុវជីវធម៌គឺត្រូវប្រកាន់ជាប់។ សុជីវធម៌បង្រៀនអ្នកតាំងពី ដេកដើរ ឈរអង្គុយ និយាយស្តី សំពះ បើកបរយានយន្ត… ពីមនុស្សក្នុងគ្រួសារ ក្នុងក្រុមហ៊ុន ក្នុងសង្គមជាតិ ក្នុងផ្ទះ ក្នុងវត្តអារាម ទីសាធារណៈ..។
លោកបានសង្កត់ធ្ងន់បន្ថែមទៀតថា ៖ សម្តីសជាតិ មាយាទសត្រកូល។ គោរពស្រឡាញ់អ្នក ដទៃ គឺផ្តល់តម្លៃអោយខ្លួនឯង។
វាគ្មានតម្លៃអីយករឿង កេ.រ្តិ៍ខ្មា.សក្នុងគ្រួសារ មានលាតត្រដាងបង្ហាញគេទេ តើអ្នកធ្វើទៅបានអ្វី ក្រៅពីក្តីអា.ម៉ា.សទាំងនោះត្រឡប់មកលើខ្លួនអ្នកវិញទេ។ បើអ្នកជាមនុស្សច្រឡើសបើសច្រឡោងខាម គង់គ្មានអ្នកណាគោរពស្រឡាញ់អ្នកទេ។»





