
សិល្បៈ
វិលត្រឡប់ជាថ្មីតារាចម្រៀង រ៉េប ពូឃ្លាំង នៅតែទទួលបានការស្រឡាញ់ ពេញចិត្តពីសំណាក់មហាជននិងមិត្តយុវវ័យដដែល។ អ្វីដែលគួរឱ្យសរសើរ នោះតារាចម្រៀងរ៉េបរូបនេះត្រៀមខ្លួនធ្វើBAឱ្យក្រុមហ៊ុនមួយចំនួនដោយទទួលបានតម្លៃខ្លួនខ្ពស់ខ្លាំងមិនធម្មតា។
ក្រោយពីទទួលបានការលើកទឹកចិត្តពីសំណាក់ភរិយាតារាចម្រៀងរ៉េបដ៏ល្បី ពូឃ្លាំង បានវិលមកប្រឡូកក្នុងអាជីពសិល្បៈវិញ ។ប៉ុន្តែមិនខកបំណងទោះ មានមានវ័យច្រើននឹងបាត់មុខពីសិល្បៈច្រើនឆ្នាំ តែ ពូ ឃ្លាំង នៅតែមានហាង ឆេងមិនចាញ់តារាស្រករក្រោយ។
យ៉ាងណាមិញក្រៅពីបង្ហាញសកម្មភាព បទចម្រៀងថ្មីៗតារាចម្រៀង រ៉េប ពូឃ្លាំង ត្រៀមនឹងបង្ហាញខ្លួននៅក្នុងរឿងថ្មី ដែលមានចំណងជើងថា«មន្តស្នេហ៍ពូ គ្រឿន » ដែលត្រៀមនឹងដាក់បញ្ចាំង នៅរោងភាពយន្តនៅក្នុងខែ មីនា ខាងមុខនេះ។
សម្រាប់ឆ្នាំ ២០២៣ នេះ ពូឃ្លាំង ទទួលបានការងារជាហូរហែរដោយ ឆាប់ ៗនេះលោកក៏ត្រៀមខ្លួនធ្វើជាBAឱ្យក្រុមហ៊ុនមួយចំនួនដោយទទួលបានតម្លៃខ្លួនខ្ពស់ខ្លាំងដែលមានការបង្ហើបថាតារាចម្រៀងរ៉េប ពូ ឃ្លាំង ទទួលបាន តម្លៃខ្លួនខ្ពស់គុណនឹង ១០ថែមទៀត៕