សង្គម
អាម៉ាប៉ាប៉ាញ៉ូសផ្ទុះការសារទរ បន្ទាប់ពីកីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង បានផ្ដួ..លគូប្រកួតឱ្យស..ន្ល.ប់ត្រឹមទឹកទី ១ យកឈ្នះកីឡាករអង់គ្លេស Thomas Carpenter នៅសង្វៀន Thai Fight តាមរយៈការប្រើជ.ង្គង់ដ៏មុ.តស្រួ.ចផ្តួលគូប្រកួតឱ្យស..ន្ល..ប់ង នាំកិត្តិយស ជូនជាតិបែបនេះ។
បន្ទាប់ពីឃើញលទ្ធផលដ៏ត្រចះត្រចង់នេះ មានសប្បុរសជនជាច្រើនបានប្រកាសជួយឧបត្ថម្ភដល់កីឡាកររូបនេះ តែជាមួយគ្នានេះ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានយកឱកាសនេះស្នើដល់បងប្អូនដែលធ្លាប់ ប្រកាសថានឹងផ្តល់ប្រាក់រង្វាន់ជាច្រើនចំពោះកីឡាកររូបណាប្រកួតឈ្នះ បូខាវ បង្វែរមកជួយដល់កីឡាករ ព្រំ សំណាង វិញ ដើម្បីមានលទ្ធភាពសម្រាប់ហ្វឹកហាត់បន្ថែម។ ឯកឧត្តមបានលើកឡើងយ៉ាងដូច្នេះថា៖
«កីឡាករព្រំ សំណាងបានឈ្នះគូប្រកួតកំរិតពិភពលោកហើយ អាចនិយាយបានថាគាត់( ព្រំ សំណាង)គឺជាកីឡាករគុនខ្មែរមួយរូបដែលមានសក្តានុពល និងមានក្តីសង្ឃឹមខ្ពស់ក្នុងការដណ្តើមមេដាយមាសជូនជាតិក្នុងព្រឹត្តិការណ៍សុីហ្គេមខាងមុខនេះ ។
ដូច្នេះ ស្នើសុំដល់បងប្អូនទាំងឡាយដែលបានប្រកាសថានឹងផ្តល់ប្រាក់រង្វាន់ជាច្រើនចំពោះកីឡាកររូបណាប្រកួតឈ្នះ បូខាវ នោះ សូមបង្វែរមកជួយជ្រោមជ្រែងដល់កីឡាករព្រំ សំណាងវិញ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងហ្វឹកហាត់បន្ថែមឲ្យកាន់តែបានល្អថែមទៀត »៕