
សង្គម
នៅលើទំព័រហ្វេបុក លោកស្រី ទ្រី ដាណា មានការចែករង្វាន់ជាទឹកប្រាក់រាប់សិបម៉ឺនដុល្លារ សម្រាប់អ្នកគាំទ្រកំពូល (Top Fan) តាមរយៈការបញ្ចេញមតិ (Comment) នោះ តែអ្វីដែលមហាជនហួ.សចិត្តជាខ្លាំងនោះ គឺគ្រាន់តែលោកស្រីផុសសារផ្សេងមិនមែនជាការចាប់រង្វាន់ទេនោះ បែរជាមានការបញ្ចេញមតិដោយមិនបានមើលអំពីខ្លឹមសារនៃការបង្ហោះទៅវិញ។
តាមរយៈសាររំលែកទុ ក្ខមួយ ដែលលោកស្រី ទ្រី ដាណា ចូលរំលែកទុ ក្ខ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបាត់បង់ប្អូនស្រីគឺលោក ជំទាវ ប៊ុន សុថា បែរជា Top Fan ទាំងនោះចូលទៅបញ្ចេញមតិដូចគ្នា បែបនេះ «I’m Top fan ចែដាណា #NNP» រាប់រយខំមិន។ ខាងក្រោមនេះជាខ្លឹមសារដែលលោកស្រីបង្ហោះ៖
«នាងខ្ញុំពិតជាមានក្ដីសង្វេ គយ៉ាងខ្លាំង ចំពោះជំទាវម៉ែជាទីគោរព ដែលមានទុ ក្ខយ៉ាងក្រៀមក្រំបំផុត នាងខ្ញុំ និងក្រុមគ្រួសារ សូមគោរពចូលរួមរំលែកទុ ក្ខដ៏ក្រៀមក្រំនេះនេះ! សូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ជាប្អូនស្រីបង្កើតរបស់ជំទាវម៉ែ ទៅកាន់សុ គ តិភ ពកុំបីឃ្លៀងឃ្លាតឡើយ។»
មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនសម្ដែងការហួសចិត្ត ក្នុងនោះសូម្បីតែលោក ផែង វណ្ណៈ ក៏ហួសចិត្តចូលទៅបញ្ចេញមតិផងដែរថា៖ «អ្នកសុំថបហ្វេនសុទ្ធតែជាអ្នកសុំទា.ន ចង់បានលុយគេដោយមិនប្រឹងរកស៊ី ។ មុនខមមិនថបហ្វេន គួរមេីលរូបភាព អត្ថបទ កាន់ទុ.ក្ខផង កុំព្រោះតែចង់បានលុយតិចតួច អស់ការអៀ.នខ្មា.សនោះ ។»
ខ្ញុំខ្ពេី..មខ្លួនឯងណាស់ ពេលចូលទៅអានខមមិនមួយចំនួននៅលេីផេ កក្មួយស្រី ទ្រី ដាណា ដែលអ្នកខមមិនខ្លះ មិនយល់ កាលៈទេសៈដែលគ្រួសារស..ព ញាតិមិត្តស..ព កំពុងកាន់ទុ..ក្ខ បែជាចង់បានរង្វាន់លុយកាក់ទៅវិញ៕






