
សង្គម
ស្ថិតក្នុងវ័យ១៤ឆ្នាំ កូនស្រីរបស់តារាចម្រៀងលោក ហ្សូណូ ពិតជាមានសម្រស់ ស្អាតពីធម្មជាតិពោលទាំងទម្រង់មុខនិងសម្បុរកាត់ដូចលោកបេះដាក់តែម្តង ។ យ៉ាងណាមិញថ្មីៗនេះកូនស្រីរបស់តារាចម្រៀង ហ្សូណូ បានបង្ហាញសម្រស់ ក្នុងឈុតបុរាណឃើញថាពិតជាស្អាតទន់ភ្លន់តែម្តង ។
កូនស្រីរបស់តារាចម្រៀងស្រស់សង្ហាលោក ហ្សូណូ មានឈ្មោះថា កែវ ចាន់មុន្នីផ្កា ដែលនាងតូចរូបនេះក៏មានទេពកោសល្យសិល្បៈកាត់ដូចលោកប៉ា នេះបើតាមការបញ្ជាក់របស់អតីតពិធីការិនី ចាន់ សុផានី ជាអតីតគូស្នេហ៍លោក ។អ្វីដែលកត់សម្គាល់ថ្មីៗនេះ ចាន់មុន្នីផ្កា បានតុបតែងខ្លួនក្នុងឈុតបុរាណ នៅក្នុងកម្មវិធីមួយនៅសាលារៀនឃើញថាសុភាពនិងប្លែកភ្នែកជាខ្លាំង ។ឃើញ រូបភាពនេះអ្នកដែលបានដឹងរឿងឯកជនរបស់តារាចម្រៀង ហ្សូណូ មួយចំនួន លាន់មាត់ថាលោក ហ្សូណូ នៅក្មេងសោះ តែមានកូនក្រមុំបាត់ហើយមុខមាត់ កាត់ដូចប៉ា ប៉ា ទៀតផង ។
គួររម្លឹកថាតារាចម្រៀង ហ្សូណូ បានបង្កាត់ភ្លើងស្នេហ៍ជាមួយអតីតពិធីការិនីល្បី ឈ្មោះ ប្រចាំទូរទស្សន៍បុស្តិលេខ៥ ចាន់ សុផានី នឹងទទួលបានដំណាក់ឈាម កូនស្រីមួយកាលពីជាង១០ឆ្នាំមុនតែគួរឱ្យស្តាយចំណងស្នេហ៍របស់ពួកគេបានដើរដល់ផ្លូវបែក។ ខណៈ ចាន់ សុផានី ក៏បានបាត់មុខពីអាជីពសិល្បៈតាំងពី ពេលនោះមកដែរ។
ធ្មេចបើកៗកូនស្រី របស់លោកក៏ធំពេញវ័យនឹងមានមុខ មាត់ស្រស់ស្អាតដែលសព្វថ្ងៃកំពុងរស់នៅក្រោមការមើលថែទាំរបស់ម្តាយអ្នកនាង ចាន់ សុផានី ។ ប៉ុន្តែក្នុងនោះក៏មានអ្នកគាំទ្រខ្លះមិនចាប់អារម្មណ៍ថា តារាចម្រៀង ហ្សូណូ មានកូនស្រីធំពេញវ័យប៉ុណ្ណេះឡើយ៕











