![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjodnmQ9v0i5dyXLYi7dLoGJcwtsc2m_qzz8JiTEYHg2GUoPGRyoNTRVAJ4wrDhxdnHHZB7EmqAWwKjZvkh53aZuiUSqhcjvDn0-Gh9W_p5XkFdDuy-IlSAgRP5fFZR0O4BTZClDEyXgW-UcNmqlR3vQoquyBHltO1traW4sUUjaAQ_UqSyZf8CkJ7mgw/s1600/Thumbnail3.jpg)
សិល្បៈ
បន្ទាប់ពីជោគជ័យខ្លាំងលើការលក់ OPPO Reno8 ឥឡូវនេះដើមឆ្នាំ 2023 ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា កំពុងដុតដៃដុតជើងបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មី OPPO Reno8 T Series រឹតតែអស្ចារ្យជាងមុនមានការផ្លាស់ប្តូរជាច្រើន និងលេចធ្លោជាងមុនទាំងការរចនាបថដែលមិនធ្លាប់មាន សមត្ថភាពកម្លាំងខ្លាំងមិនធ្លាប់មាន និងកាមេរ៉ាធំមិនធ្លាប់មាន អាចនិយាយបានថា លើកនេះមិនដូចមុន។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisVeuspQzRVhX37AJUvjbA0C9IAY6koxpjP-toCoENQ8orQgz8De8Iq5WuiJI--97yWd6F5KBz9hPlIl7q7hYnxSXQyC46wPtxH6GDB9mOp5ZZ5mkAsEjFp4Zx7Dj_pcUwb6BCy1apd3bOylA15i1EaWJjbk0DsiDbFuevjtAY9hJgPH8GGVjdYxrztw/s1600/1.jpg)
ប្រហែលអ្នកមួយចំនួនបានដឹងខ្លះៗរួចមកហើយអំពី Reno8 T 5G តម្លៃ $399 ហើយក្នុងនោះ OPPO ក៏មិនភ្លេចយក Reno8 T 4G តម្លៃ $349 ដើម្បីជាជម្រើស និងងាយស្រួលដល់អតិថិជនសម្រេចចិត្ត។ ដូចនេះ សំណួរពីអ្នកតាមដានវិស័យស្មាតហ្វូន និងសំណាក់អតិថិជនជាច្រើនឆ្ងល់ថា តើទូរស័ព្ទនេះសក្កិសមសម្រាប់អ្នកប្រើប្រាស់ទេ? តោះ! ឥឡូវមកដឹងពីគុណសម្បត្តិលម្អិតពី OPPO Reno8 T 4G ៖
- កាមេរ៉ាធំមិនធ្លាប់មាន! កាមេរ៉ា Portrait 100MP ធំបំផុតក្នុងកម្រិតតម្លៃប្រហាក់ប្រហែលគ្នា!
OPPO Reno8 T 4G បំពាក់កាមេរ៉ាធំមិនធ្លាប់ទំហំធំ 100MP ទទួលបានគុណភាពរូបកាន់តែច្បាស់ លម្អិតគ្រប់ចំណុច និងស្រស់ស្អាតធម្មជាតិពិតៗ។ ប្រាកដណាស់! OPPO តែងតែកែលម្អ និងនាំអ្វីដែលថ្មីឲ្យកាន់តែភ្ញាក់ផ្អើលសម្រាប់អ្នកចូលចិត្តថតរូប។ ដូចនេះជឿថា Reno8 T នឹងក្លាយជាដៃគូដែលមិនអាចខ្វះបានសម្រាប់អ្នកក្នុងការផ្តិតរូបភាពដ៏ល្អឥតខ្ចោះ។
- សមត្ថភាពកាន់តែខ្លាំង RAM 8GB + 8GB | ROM 256GB
OPPO Reno8 T 4G អាចកំណត់ RAM បន្ថែមបានច្រើនជាងមុន ជាមួយជម្រើសខ្ពស់បំផុត 8GB ជួយឲ្យល្បឿនដំណើរការរលូន បើកកម្មវិធីច្រើនយ៉ាងណាក៏មិនរអាក់រអួលដែរ។ ចំណែកទំហំផ្ទុកក្នុងម៉ាស៊ីន 256GB ជាទំហំផ្ទុកធំបំផុតបើធៀបទៅស្មាតហ្វូនក្នុងកម្រិតតម្លៃដូចគ្នា ដែលជួយសម្រួលដល់ការប្រើប្រាស់បានកាន់តែយូរ មិនបារម្ភខ្លាចពេញ និងមិនចាំបាច់ទិញ Memory បន្ថែមឡើយ។
- កម្សាន្តគ្មានដែនកំណត់ 5000mAh + 33W SuperVOOC
OPPO Reno8 T 4G បំពាក់ថាមពលថ្ម 5000mAh បំពេញការកម្សាន្តប្រចាំថ្ងៃដ៏ច្រើនសន្ធឹកសន្ធាប់ ដូច្នេះឈប់បារម្ភបញ្ហាប្រើមិនគ្រប់ទៀតទៅ។ មិនតែប៉ុណ្ណោះ វាគាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿន 33W SuperVOOC ដែលអាចបំពេញថាមពលកាន់តែរហ័ស! មានធុរៈចេញក្រៅស្របពេលទូរស័ព្ទអស់ថ្មមិនមិនមែនជាបញ្ហាឡើយ សាកថ្មមួយភ្លែត ហើយបន្តបេសកកម្មរបស់អ្នកបានហើយ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgANk_f57TVmf9sOnETrrZbgESYqu589xPGELMorL17388dcFV23qIrewmjNt5J321QOTPwpYMhTa56GVzAQhjJI2_VyyorPZ2YFdOasvqaZ_DtKd64yFT_Vbx9tJrp94kzMtFR-Mj5nbRuj_vE2i8XHVfQBHTQDBqugI4rO3iGWNsSfEO19q7ungaLtg/s1600/2.jpg)
ក្រៅពីនេះ OPPO Reno8 T 4G មានរចនាទាក់ទាញបែបយុវវ័យជាមួយម៉ូដស្បែក និងរចនាដោយស្បែក Fiberglass ពណ៌ស្រស់ចែងចាំង Sunset Orange ហើយមួយទៀតរចនាបថស៊ីវិល័យ OPPO Glow ពណ៌ Starry Black។ រីឯអេក្រង់ OPPO Reno8 T 4G មានទំហំ 6.4Inch ជាមួយនឹងកម្រិតច្បាស់ Full HD+ ពណ៌ដិតស្រស់ កម្រិតបង្ហាញរស់រវើក។ រឹតតែគួរឲ្យចាប់អារម្មណ៍ពិសេសសម្រាប់អ្នកចូលចិត្តស្តាប់តន្រ្តីគឺ OPPO Reno8 T 4G បំពាក់ Speaker 2 គ្រាប់ កម្រិតសម្លេង 200%។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOdw1CJkje6yd0K9zRICtHNT9GGBZFprcK3pkBLVLm3--VQw79uA3pjdMuH4pRbn3Lj_n4ShTOjDjRbBWgqsp3eId4QQl7SKOhsEmZ2_VBQ7OYbEgaBHVtKKbV-BjEx0jJVmY8Md6suLMNlptQgr_BcfLzpSjn4uHIWSJK1AQayvldZRawcAMdhLBjCA/s1600/3.jpg)
ដូចនេះ តើអ្នកមានគម្រោងចង់ផ្លាស់ប្តូរទូរស័ព្ទទេ? អាចពិចារណានិងធ្វើការកក់ទុកមុនបានលើស្មាតហ្វូន OPPO Reno8 T Series ទាំងពីរម៉ូដែលនេះបាន Reno8 T 5G មានតម្លៃត្រឹមតែ $399ដុល្លារ និង Reno8 T តម្លៃ $349ដុល្លារ នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី19 ដល់ 24 កុម្ភៈ 2023 ជាមួយនឹងការថែមជូនកញ្ចប់កាដូ ៖
- Reno8 T 5G ថែមកាដូតម្លៃស្មើ $200ដុល្លារ រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $79, ជញ្ជីងវៃឆ្លាត តម្លៃ $39, កាដូពិសេស តម្លៃ $28 និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។
- Reno8 T ថែមកាដូតម្លៃស្មើ $121ដុល្លារ រួមមាន៖ ជញ្ជីងវៃឆ្លាត តម្លៃ $39, កាដូពិសេស តម្លៃ $28 និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXMnJJ0zLrO3PbT8DQXhisOj-O1_GMbbCqejixJQXo9cJ8MwdGnIc4oAA9lP4Hx812-u6nJVWfqK9MBUBaqjURVg9YSuBYVc4CblXfXj8cC__zfA4p-703jLl7vCe8eSL0W_ig7bSBSIlXyXlHovzl3brZqa1pHYt-WzfLrlPBBzyn5Ka8eem5VaD1Xg/s1600/4.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_2Z947cyXlOTOJBPXB7PN_KjFi-JunltFkih3Mm0_UpjyTHr3k-WDy7HrElLlX7C3VR-V3ZKiuymJp30vH5Kl8bCdpy99wEcP-fowOUIrw6Cl-V8QpnblCwnWHxZTPTl0XhmpzYf1YXpCzOBh7mfRWC0gcz8xMzMiZvoFmA_rp_ZC8QihTqA7BjQBlQ/s1600/5.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimUwowE_yKhHN4YAqbPO4LTLCXEDw6kdp4047Rh552b6AtTaBrenxgxDthqBDCgPzcO7kc8logpHEUcm2wRpOL6lWU4xVG9jgmXEiUy0oS0gz6ywpgnLWZ1Z0mQRHx1Oi6Rt-gZ5Z2hQQp-RVAD25a4hBcFAmp45aMKULfM14ndENzCruqU6ifL_b9Jw/s1600/6.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuvUSAJqv3GjjziD6_GNVFJGA8AgpQOK2DonFuFanjX9gplFk_6X1LXrPDIBhxCn7x8fM8wMWA0UoC6Buv-4tJK3sUz4J_tiG9zS2WIdzyRzbdiHzKYDVNrh6o_w1Nnhbagw6oWTrEp05UtV0VdT25WgGH-4teGmRfjPR2WtfdPZYvmbFatWjWb5AEPA/s1600/7..jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTAuZhBBI9suVEMYAdRal9E3J44XeF8h57wzHrU_R26EBbBQ5S9hrPUGIMFiTkrcR0nwL7yfK9loub8rdoyJj9elsOjWaqEf3l3rSZ8t26a-TpIY6KVyuu1eDsXDgN14hTh3Cbcef1LqvlH_MukSSt0SFsTu5a1ewlMdLXZKm8mrSNMw1GI3fnBfbmaw/s1600/8.png)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfhO4GBWw6_LSCK7fkt9pCymcObe3RqNZZQLKEGtt3z7x2AOEQPFjD0Zhx2M8csAf-f1QimlouINXJKNBJTzYFJlNENPls9-o3VUOCjD_w3q4u6B8rk8GOSQsdEMHp73XsJDyyy6Gp4mf2CW7n-pXy7J-7Qjco4-xhr0SW3n4BXW3ZYojV_Xj_-HmaxQ/s1600/9.jpg)