
សង្គម
ស្ថាបនិក [គុនខ្មែរអលស្តារ] លោក ស៊ន អេលីត ចេញវីដេអូឆ្លើយតបទាំងយប់ទៅកាន់ ឆាទ្រី មេ ONE Championship ដែលបានលើកឡើងថា៖ «Muay Thai គឺជាសិល្បៈប្រ.យុទ្ធលេខ១ក្នុងលោក best of the bests ដែលគេទទួលស្គាល់។ ប្រជាជនខ្មែរត្រូវយល់។ អ្នកមានគុនខ្មែរ ជារឿងរបស់អ្នក។ តែបើអ្នកហ៊ានយកជើងខ្លាំងលេខ១របស់ខ្មែរ មកប៉ះនឹងលេខ១របស់ថៃ 100% អ្នកស៊ូមិនរួចឡើយ!"។
លោក ស៊ន អេលីត ថា បើលោកមានលុយដូចលោកឆាទ្រី លោកនឹងធ្វើឱ្យគុនខ្មែរ Grade A ឈ្នះ Muay Thai ខណៈដែលលោក ស៊ន អេលីត មិនមានលុយដូចលោក ឆាទ្រី លោក អាចនិយាយបាន ប៉ុន្តែក្នុងឱកាសនេះ លោកផ្ដាំទៅ កីឡាករ ពេជ្រ សម្បត្តិ កីឡាករ ឃីម បូរ៉ា និងកីឡាករ មឿន សុខហ៊ុច បើឈ្នះកីឡាករថៃ ក្នុងកម្មវិធីគុនខ្មែរអលស្ដារ ថ្ងៃទី ២៧ ខាងមុខនេះ លោកនឹងបន្ថែមថវិកាចំនួន១ពាន់ដុល្លារ ពីលើតម្លៃខ្លួន សម្រាប់អ្នកណាយកឈ្នះកីឡាករថៃ។
ជាមួយគ្នានេះសង្ឃឹមថាកីឡាករទាំងបីធ្វើឱ្យអស់លទ្ធភាព កុំឱ្យគេមើ.លងា.យថាកីឡាករគុនខ្មែរយើងសុទ្ធតែជាកីឡាករកំ.សា.ក។







