
សិល្បៈ
កាលពីពេលកន្លងទៅ មានការងឿងឆ្ងល់ជាច្រើនពីសំណាក់អ្នកចូលចិត្តស្ដាប់ការសម្រាយព័ត៌មានរបស់ លោក ភ័កត្រា ក្រោយឃើញលោកបង្ហោះរូបភាព និងសំណេរឱ្យដឹងពីការចាកចេញពីទ្រនំចាស់ ទាំងមិនបានបញ្ជាក់អំពីមូលហេតុនោះ ពេលនេះដឹងការពិតហើយ ទោះបីជាលោកចាកចេញមែន តែលោកមិនចេញពីវិស័យព័ត៌មាន និងការងារសង្គមនេះឡើយ។
អ្នកគាំទ្រលោកធ្លាប់តែបានឃើញវត្តមាននៅលើផេក «រំដួលធីវី» បង្ហាញឱ្យឃើញពីពីជំនឿ ប្រពៃណី និងមុខរបរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត រាជធានី តែមិនបានឃើញលើការនិយាយព័ត៌មាននោះ ធ្វើឱ្យមានអ្នកខ្លះបានបញ្ចេញមតិ ស្នើសុំឱ្យលោកនិយាយព័ត៌មានដូចមុន ឬចែករំលែកព័ត៌មានបន្ថែមពីការរៀបរាប់ទៅលើជំនឿ ឬមុខរបរនេះ។
ជាការឆ្លើយតបទៅនឹងការស្នើសុំនេះ ក៏ដូចជាទឹកចិត្តស្រលាញ់ក្នុងការចែករំលែក ស្រលាញ់ការងារសង្គម លោក ភ័កត្រា និងក្រុមងារងាររំដួលធីវី បានបង្កើតផេកថ្មីមួយទៀតសម្រាប់ព័ត៌មាន គឺ «រំដួលធីវីញ៉ូ» Rumduol TV News សម្រាប់ចែករំលែកទាក់ទងនឹងព្រឹត្តិការណ៍ថ្មីៗ ដោយឡែកផ្សេងមួយទៀត។
នេះបើយោងតាមវីដេអូបកស្រាយបញ្ជាក់ឱ្យដឹងនៅលើទំព័រហ្វេសបុក «រំដួលធីវី» នាល្ងាចថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៣នេះ ។
ជាមួយគ្នានេះបងប្អូនដែលចូលចិត្តការសម្រាយព័ត៌មានរបស់លោក និងចូលចិត្តព័ត៌មានថ្មីៗ ការចែករំលែកព្រឹត្តិការណ៍នានា បងប្អូនអាចចូលទៅផេកថ្មីរបស់គាត់បាន ក្នុងការតាមដានរឿងរ៉ាវជាថ្មីម្ដងទៀត ហើយក្នុងនោះសម្រាប់ការរិះគន់ក្នុងន័យស្ថាបនា បងប្អូនក៏អាចចូលរួមបានផងដែរ ដោយលោកបញ្ជាក់ហើយថា «រំដួលធីវី» គឺមិនមែនជារបស់អ្នកណានោះទេ គឺរបស់បងប្អូនទាំងអស់គ្នា៕








