header ads

Sponsor

សិល្បៈ

តាគល់

មានការភ្ញាក់ផ្អើលជាខ្លាំងដោយស្ងាត់ៗតារាចម្រៀងលោក ខាន់ ជែមស៍ បានបណ្តើរកូនស្រី ច្បងកញ្ញា អេមមី ចូលផលិតកម្មរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទាំងលោកមានផលិតកម្ម ផ្ទាល់ខ្លួន ។ទស្សនិកជនជាច្រើនបានបង្ហាញក្តីត្រេក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អរនឹងរំពឹងថាលោក ខាន់ ជែមស៍ និងកូន ស្រីនឹងមានស្ទីលប្លែកៗសម្រាប់អ្នកគាំទ្រនៅក្នុងផលិតកម្មថ្មី។

ខ្លះទៀតលើកឡើងថាផលិត កម្មហ្គាឡាក់ស៊ីនឹងកាន់តែខ្លាំងខណៈពេលនេះប្រជុំទៅដោយតារាចម្រៀងល្បីៗច្រើនរូប។ នៅតែមានការងឿងឆ្ងល់ពីសំណាក់មហាជន ខណៈលោក ជេមស៍ មានទ្រនំផ្ទាល់ខ្លួនហើយ តែបែរហក់ចូលផលិតកម្មហា្គឡាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស៊ីទៀត។

គេចាំបានថាក្រោយពីបញ្ចប់កិច្ចសន្យាជាមួយផលិតកម្មសាន់ដេ តារាចម្រៀងដែលធ្លាប់មាន ប្រវត្តិជាកម្មករនេសាទត្រីនៅប្រទេសថៃលោក ខាន់ ជេមស៍ បានសម្រេចបើកផលិតកម្មផ្ទាល់ ខ្លួនដោយបានដាក់ឈ្មោះថា Khan James Productions ដែលកន្លងមកលោកនិងកូនប្រុស ស្រីក៏បានចេញបទចម្រៀងជាបន្តបន្ទាប់នៅក្នុងផលិតកម្មមួយនេះ ។ ប៉ុន្តែអ្វីដែលកត់សម្គាល់ សំងឺៗតារាចម្រៀង ខាន់ ជែមស៍ បែរជាដឹកដៃកូនស្រីក្រមុំចូលផលិតកម្ម ហ្គាឡាក់ស៊ីទាំងមិន ដែលផ្តល់ដំរួ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យអ្វីដែលធ្វើឱ្យមហាជនជាអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង ។ 

ពិធីស្វាមគន៍តារាចម្រៀង ខាន់ ជែមស៍ និងកូនស្រី អេមមី ចូលគ្រួសារហ្គាឡាក់ស៊ីក៏រៀបចំ ឡើងយ៉ាងអធីកអធមកាលពីថ្ងៃទី ០៣ម្សិលមិញនេះនៅHyatt Regency Phnom Penh នឹង មានការចូលរួមពីសំណាក់តារា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រុសស្រីនៅក្នុងនិងក្រៅផលិតកម្មជាច្រើនកុះករ ។

មិនត្រឹម វត្តមានតារាចម្រៀង ខាន់ ជេមស៍និងកូនស្រីប៉ុណ្ណាះទេ នៅមានលោក សុវត្ថិ មុនីវណ្ណ ក៏ជា តារាចម្រៀងចំណូលថ្មីនៅក្នុងផលិតកម្មហ្គាឡាក់ស៊ីផងដែរ ។លោក ខាន់ ជេមស៍ និងកូនស្រី បានបង្ហាញអារម្មណ៍រីករាយ ដោយបានរួមការងារជាមួយតារា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចម្រៀងរៀមច្បង ព្រាប សុវត្ថិ ក៏ជា ដូច ខេមរៈ សិរីមន្ត និងលោក ខេម ផងដែរ ។

អ្នកគាំទ្ររំពឹងថាវត្តមានរបស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្ចាស់បទ«សម្រែកបេះដូង» នឹងកាន់តែធ្វើឱ្យផលិតកម្មរបស់អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា លេចធ្លោមួយកម្រិតទៀតព្រោះលោក ខាន់ ជែមស៍ ក៏ជាតារាចម្រៀង ជើងចាស់ម្នាក់ដែលទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់មហាជនជាច្រើនតាមរយៈ បទចម្រៀងពិរោះៗរបស់លោកនាពេលកន្លងមក ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post