
សង្គម
តារាចម្រៀងជើងចាស់ដែលមានប្រជាប្រិយមួយរូបគឺ លោក ខាន់ ជេមស៍ បានសម្រេចចិត្តដឹកដៃកូនស្រីច្បងរបស់ខ្លួនគឺកញ្ញា អេមមី ចូលជ្រកក្នុងផលិតកម្ម Galaxy Navatra ជាផ្លូវការហើយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ហើយក៏មានវត្តមានកូនប្រុសឧកញ៉ា ព្រាបសុវត្ថិ គឺសុវត្ថិ មុនីវណ្ណ បានមកចូលរួមទ្រនុំនេះជាមួយលោកឪពុកផងដែរ។
លោកឧកញ៉ា ឡេង ប្រុស តំណាងឲ្យផលិតកម្ម Galaxy Navatra ដែលបានចូលរួមជាអធិបតីភាពក្នុងពិធីទទួលស្វាគមន៍នេះ បានថ្លែងថា ដោយបានការអនុញ្ញាតពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោកតំណាងឱ្យបុគ្គលិកនៃផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា ទាំងអស់ ពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងឱកាសនៃកម្មវិធីទទួលស្វាគមន៍តារាចម្រៀងទាំងបីរូបនាវេលានេះ។
តាមរយៈទំព័រហ្វេបុក Galaxy Navatra បានលើកឡើងនៅព្រឹកនេះថា៖«Galaxy Navatra ទទួលបានសមាជិកថ្មី3រូប» ជាមួយគ្នានេះ ខាងផលិតកម្មក៏បានបង្ហាញបទចម្រៀងថ្មីរបស់ សុវត្ថិ មុនីវណ្ណផងដែរ ដែលមានចំណងជើងថា៖ «Don’t Compare»។






















