
សង្គម
ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍របស់តារាសម្តែងរូបសង្ហា ណាខុន កាន់តែផ្អែមល្ហែមនិង ពោរពេញទៅដោយសុភមង្គលជាខ្លាំង ។ ថ្មីៗនេះពួកគេក៏បានបណ្តើរគ្នាទៅសាកថ្មឱ្យជីវិតនៅ ប្រទេសជប៉ុនយ៉ាងរីករាយថែមទៀត ។ មួយរយៈចុងក្រោយនេះតារាសម្តែងដែលមានមុខមាត់ស្រស់សង្ហា ណាខុន ហាក់មិនសូវមាន សកម្មភាពសិល្បៈផុសផុលដូចមុនទេ។ផ្ទុយទៅវិញគេតែងឃើញលោកលេចមុខនៅក្នុងកម្មវិធី ធំៗជាមួយអ្នកមានមុខមាត់នៅក្នុងសង្គមទៅវិញ ។
ក្នុងនោះក៏មានការសរសើរដល់តារា សម្តែងរូបនេះដែលមានការផ្លាស់ប្តូរជីវិតយ៉ាងប្រសើរក្រោយពីលោកបានសាងស្នេហ៍ជាមួយ អ្នកមេម៉ាយម្នាក់ដែលមានតួនាទីនៅក្នុងសង្គមហើយថែមជាអ្នកមានទ្រព្យសម្បត្តិធូរធារថែមទៀត ។
ទោះមិនបានរៀបការអធិកអធមដូចអ្នកសិល្បៈដទៃក្តី តែចំណងស្នេហ៍របស់លោក ណាខុន និងគូស្នេហ៍កាន់តែផ្អែមល្ហែមនិងពោរពេញទៅដោយក្តីសុខដែលគេតែងឃើញលោកចែករំលែក រូបភាពស្វីតស្វីតនៅក្នុងដំណើរកម្សាន្តនានារួមគ្នានាពេលកន្លងមក ។ យ៉ាងណាមិញថ្មីៗ ណាខុន និងគូស្នេហ៍បានបណ្តើរគ្នាទៅផ្អែមស្នេហ៍នៅប្រទេសជប៉ុនយ៉ាងរីករាយដូចគូស្នេហ៍ ថ្មីថ្មោង ។
ជាមួយនឹងការលាន់មាត់សរសើរពីភាពផ្អែមល្ហែមរបស់លោក ណាខុន និងភរិយា ពីសំណាក់អ្នកគាំទ្រក៏មានការជូនពរឱ្យជីវិតគូអ្នកទាំងពីររឹងមាំជារៀងរហូតហើយក៏មានអ្នកខ្លះ បានជូនពរឱ្យគូនេះឆាប់មានសមាជិកថ្មីប្រឡែងលេងថែមទៀត ។មិនត្រឹមតែបង្ហាញក្តីស្រឡាញ៉ជ្រាលជ្រៅចំពោះគូស្នេហ៍ទេ លោក ណាខុន តែងផ្តល់ភាព កក់ក្តៅនិងក្តីស្រឡាញ់ដល់កូនប្រុសភរិយាដូចកូនបង្កើត៕
















