header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ដ្បិតមិនសូវមានសកម្មភាពសិល្បៈផ្ទុះខ្លាំងដូចមុន តែថ្មីៗនេះតារាចម្រៀងសំឡេងផ្អែមពិរោះ មាស សុខសោភា នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ជាពិសេសការ លេងស្ទីលតុបតែងខ្លួនបែ្លកៗ និងសិចស៊ីឃើញហើយពិតជាទាក់ទាញជាខ្លាំង ។ អ្វីដែលគួរឱ្យ ចាប់អារម្មណ៍ខណៈទើបប្រកាសចេញលក់ផលិតផលរក្សាសម្រស់ផ្ទាល់ខ្លួននៅលើទីផ្សារមិន ប៉ុន្មានផង ក៏លេចឮព័ត៌មានថាតារាចម្រៀង មាស សុខសោភា បានបញ្ចប់កិច្ចសន្យាជាមួយ ផលិតកម្មរាមហើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យតាំងពីចុងឆ្នាំ ២០២២ មកម្លេះ ។ 

គេចាំបានថាក្រោយពីចាកចេញពីទ្រនំថោនរាជនី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សំឡេងផ្អែម មាស សុខសោភា បានចុះកិច្ច សន្យាជាមួយផលិតកម្ម រាម កាលពីអំឡុងខែកុម្ភៈឆ្នាំ ២០២២ នឹងបានចេញបទចម្រៀងថ្មីៗ ជាបន្តបន្ទាប់ តែយ៉ាងណាបទចម្រៀងរបស់តារាចម្រៀងលេចធ្លោរូបនេះហាក់មិនសូវមានការ ផ្ទុះខ្លាំងដូចប៉ុន្មានឆ្នាំមុនឡើយ ។

ប៉ុន្តែថ្មីៗនេះមានការបង្ហើបពីប្រភពដែលស្និទ្ធជាមួយ មាស សុខសោភា ថា នាងបានបញ្ចប់កិច្ចសន្យាជាមួយផលិតកម្មរាម ហើយ តែយ៉ាងណាតារា ចម្រៀងរូបនេះនៅតែចេញបទចម្រៀងថ្មីៗសម្រាប់អ្នកគាំទ្រនៅក្នុងផលិតកម្មផ្ទាល់ខ្លួនរបស់នាង Camtraxmusic។

ប្រភពនោះបានបន្ថែមទៀតថាបើតាមដឹងការចាកច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​េញរបស់តារាចម្រៀ ង មាស សុខសោភា ពីផលិតកម្មរាមដូចជាមិនមានបញ្ហាចម្រូងចម្រាស់អ្វីឡើយ  តែគេមិន ទាន់ប្រាកដថាតារាចម្រៀងរូបនេះនឹងសម្លឹងទ្រនំណាបន្តឡើយខណៈកន្លងមកមានផលិតកម្ម ធំៗពីរកំពុងចង់បាននាង  ។

មិនទាន់មានការលើកឡើងជាក់លាក់ណាមួយថាក្រោយពីបញ្ចប់កិច្ចសន្យាជាមួយផលិតកម្មរាម មាស សុខសោភា និងសំឡឹងទ្រនំថ្មីឬងាកមកពង្រឹងមុខជំនួញ ជាពិសេសផលិតផលរក្សា សម្រស់របស់នាងដែលទើបចេញលក់នៅលើទីផ្សារឡើយ ។

វ័យកាន់តែវិវត្តន៍ទៅមុខតែទឹក ដមសំឡេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ របស់ម្ចាស់បទ«រយពាន់រាត្រី»រូបនេះនៅតែខ្លាំងហើយបើក្រឡេកមកមើល សម្រស់និងការតុបតែងខ្លួនរបស់ មាស សុខសោភា ក៏សិចស៊ីប្លែកពីមុនរហូតធ្វើឱ្យ មហាជន មួយចំនួនរិះគន់ថាការតែងខ្លួនរបស់ មាស សុខសោភា ជ្រុលហួសហេតុមិនសមតារាចម្រៀង គំរូឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post