header ads

Sponsor

នៅថ្ងៃទី២៦.មីនា.២០២៣​ នៅចំណុច​ទី​តាំ​ង​អតីតរោចក្រផលិតអាកុល​ ស្ថិតនៅ​ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ មានជ​ន​សង្ស័យ​ម្នាក់​ បានធ្វេី​សកម្មភាព​ដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដែល​តុលាការ​បានរឹបអូសជាសម្បត្ដិរដ្ឋ​ តាមរយៈ​សាលដីកា​ស្ថារព​របស់​តុលាការ​កំពូល​នូវទីតាំង​ដីនិងសំណង់រោងចក្រ​ ផលិត​អាល់កុល​មួយកន្លែងច្រេីនអគារ​។

ជនសង្ស័យ​ដែលជាអ្នកដុត​ ដំបូងឡេីយដុតព្រៃនិងចូលទៅដុតរថយន្តក្នុងរោងចក្រជនសង្ស័យឈ្មោះ ប៊ុន ធី ហៅកោប ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពេលធ្វេី​សកម្មភាព​រួចជនបង្កបានគេចចូល​ព្រៃបាត់​ សមត្ថកិច្ច​បានបន្ដជួយអន្ដរាគមន៍នៅទីតាំ​ងអគ្គិភ័យឆេះ​ ដោយមិនបង្អង់យូរ​ សមត្ថកិ​ច្ចនគរ​បា​ល​កំណត់​មុខសញ្ញា​បាន​ និងបានការដឹកនាំបញ្ជាផ្ទា​ល់ពីលោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំពង់ស្ពឺ​ សមត្ថកិច្ច​នគរបាល​បានឈា​នទៅឃាត់ខ្លួនបាននិងបញ្ជូនមកអធិការដ្ឋាននគរបា​លស្រុកឱរ៉ាល់ដេីម្បីចំណាត់ការនីតិវិធីបន្ដ។

-សម្ភារៈ​ខូចខាត​រោងចក្រអាល់កុល រថយន្តម៉ាកមុី​ស៊ុយប៊ីសុី​ បណ្ដាលឱ្យឆេះខូចខាតផ្នែកខ្លះដោយ​មា​នកិច្ចអន្ដរាគមន៍រថយន្តពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ទាន់ពេលវេលា​ធ្វើ​អោយទីតាំងខាងលេីបញ្រ្ចាស​បានពីភ្លេីងឆេះ​ តាមការបញ្ជាក់​ជនសង្ស័យ​មានទំនា​ស់ក្នុងគ្រួសារ​ប្រពន្ធ​លែងរួចទៅយកប្ដីថ្មី​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បានសាកសួរនៅអធិការដ្ឋា​ននគរបាលស្រុក​ឱរ៉ាល់​ ដេីម្បី​កសាងសំណុំ​រឿ​ង​ ចំណាត់ការ​នីតិវិធី​បន្ដ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post