សិល្បៈ
តាគល់ពេលនេះតារាសម្តែង ទឹម រដ្ឋា និងស្វាមីបានបង្ហាញអារម្មណ៍រីករាយជាខ្លាំងក្រោយពីបាន ឃើញមុខកូនស្រីដំបូងរបស់ខ្លួនដែលមានមុខមាត់គួរឱ្យក្នាញ់ហើយសុខភាពក៏ល្អប្រសើរ ថែមទៀត ។ ជាមួយនឹងសមាជិកថ្មីរបស់តារាស្រីរូបរាងតូចស្រឡូនរូបនេះក៏ទទួលបានការ ចូលរួមសាទរពីសំណាក់មហាជន និងមិត្តភក្តិរួមអាជីពជាច្រើន ។
ពិតជាមានក្តីសុខ គ្រាន់តែធ្វើខួបអាពាហ៍ពិពាហ៍គម្រប់មួយឆ្នាំភ្លាម ទឹម រដ្ឋា ក៏ទទួលបាន ចំណងដៃពិសេសគឺកូនស្រីដ៏ស្រស់សោភាដែលជាកូនខ្មែរកាត់អាមេរិកដែលបានសម្រាលនៅក្នុង ថ្ងៃទី ២៧ព្រឹកនេះ ។ ជាមួយនឹងរូបភាពដ៏មានក្តីសុខ ទឹម រដ្ឋា បានបង្ហាញអារម្មណ៍រីក រាយ ថា«សូម ស្វាគមន៍មកកាន់ពិភពលោកដ៏ស្រស់ស្អាត កូនទន្សាយ តូចរបស់ម៉ាក់និងប៉ា ជំរាប សួរលោកតាលោកយាយ អ៊ុំពូមីងនិងអ្នកគាំទ្ររបស់mommy អូនទាំងអស់ អូនមាន ឈ្មោះ Haylie Apsara Antonio ហៅ ( អូន ភ្លៀង ) អូនកើតនៅថ្ងៃទី 27 ខែមីនា ឆ្នាំ 2023 វេលា 7:01am»។
ជាមួយនឹងការអបអរសាទរចំពោះការទទួលសមាជិកថ្មីរបស់ ទឹម រដ្ឋា ក៏មាន ការសរសើរដល់ ទឹម រដ្ឋា ដែលពូកែដាក់ឈ្មោះកូនជាឈ្មោះខ្មែរ«បានពិរោះជាខ្លាំង ។
ដ្បិតជាអ្នកម្តាយថ្មីថ្មោងមែន តែមើលទៅ ទឹម រដ្ឋា មានមុខមាត់ស្រស់ស្រាយហើយសុខភាព ក៏មាំទាំល្អដែលពេលនេះនាងកំពុងសម្រាកនៅមន្ទីរពេទ្យឯកជនល្បីមួយនៅក្នុងស្រុក។ គ្រាន់តែសម្រាលភ្លាម ទឹម រដ្ឋា ក៏ទទួលបានការផ្តល់កម្លាំងចិត្តនិងសាទរពីសំណាក់មិត្ត ភក្តិ ជិតដិតដល់មន្ទីរពេទ្យដែលមានដូចជាតារាសម្តែង សារាយ សក្ខណា អ្នកនាង យ៉ាន់ លីនដា និងលោក ប៉ែន ចំរ៉ុង ជាដើម
សូមស្វាគមន៍មកកាន់ពិភពលោកដ៏ស្រស់ស្អាត កូនទន្សាយ តូចរបស់ម៉ាក់និងប៉ាជំរាបសួរ លោកតាលោកយាយ អ៊ុំពូមីងនិងអ្នកគាំទ្ររបស់mommy អូនទាំងអស់ អូនមានឈ្មោះ Haylie Apsara Antonio ហៅ ( អូន ភ្លៀង ) អូនកើតនៅថ្ងៃទី 27 ខែមីនា ឆ្នាំ 2023 វេលា 7:01am៕