header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

អ្នកគាំទ្រប្រាកដជាបានដឹងហើយថាតារាចម្រៀង ថុល សុភិទិ និង អ្នកលក់អនឡាញរូបស្រស់ ឡុង ម៉ានីន បានភ្ជាប់ស្នេហ៍យ៉ាងផ្អែមល្ហែមនិងបើកចំហដែលទំនាក់ទំនងរបស់ពួកគេក៏ទទួលបានការត្រេកអរពីសំណាក់ហ្វេន ហ្វេនជាច្រើន ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះ គូស្នេហ៍របស់ ថុល សុភិទិ បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បង្ហាញរូបភាពរួមគ្នាមួយសន្លឹកជាមួយ ថុល សុភិទិ និងអតីតស្វាមីឃើញហើយពិតជាមិនសរសើរមិនបាន ។

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះគេបានឃើញអ្នកលក់អនឡាញរូបស្រស់ ឡុង ម៉ានីន បានបង្ហាញរូបភាពមួយសន្លឹករបស់អ្នកទាំងបីជុំគ្នាដោយរីករាយហាក់មិនមានរឿងអ្វី ដោយភ្ជាប់សារដែលមានអត្ថន័យថា«ខ្ញុំនិងប៉ាម៉ូនាថពួកយើងបានបែងចែកផ្លូវរកក្តីសុខផ្សេងគ្នាយូរហើយ…តែខ្ញុំនៅតែបន្តការងារខ្លះជាមួយគ្នាដដែលដោយសារមុខរបខ្លះពួកខ្ញុំកសាងរួមគ្នាមកយូរហើយទុកអោយកូនខ្ញុំទើបមិនបោះបង់ចោលស្តាយ….សំរាប់ ជីវិតគូរពួកខ្ញុំបានបញ្ចប់ដោយស្អាតស្អំព្រោះតែយើងមិនអ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ាចបំពេញតម្រូវការអោយគ្នាបានហើយនៅជាមួយគ្នាមិនសូវចុះសម្រុងទើបសំរេចចែកផ្លូវគ្នា។សំខាន់អ្នកថ្មីនិងអ្នកចាស់ខ្ញុំរាប់អានគ្នាធម្មតាទេព្រោះតែពួកខ្ញុំមិនបានបែកគ្នាដោយសារអ្នកថ្មីផងហេតុអីត្រូវឈ្លោះគ្នា»។

ជាមួយនឹងការបើកបង្ហាញរូបភាពមួយនេះនៅក្នុងបណ្តាញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សង្គមបានធ្វើឱ្យអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្រតារាចម្រៀង ថុល សុភិទិ បានលាន់មាត់ថាពិតជាសរសើរមែន ដែលនៅតែរាប់អានគ្នាទាំងអ្នកថ្មីនិងអ្នកចាស់បែបនេះ ។ ក្នុងនោះដែរអ្នកជំនួញវ័យក្មេង ឡុង ម៉ានីន ថែមទាំងអះអាងថាអតីតស្វាមីរបស់នាងនិងលោក ថុល សុភិទិ ជាគូស្នេហ៍រាប់អានគ្នា ធម្មតាហើយការនិយាយស្តីក៏ត្រូវគ្នាដែរ ។

អ្វីដែលកត់សម្គាល់ទោះចែកផ្លូវគ្នា តែនាងនិង អតីតស្វា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មីនៅតែបន្តធ្វើជំនួញជាមួយគ្នាដដែល ។ដោយឡែកសម្រាប់ចំណងស្នេហ៍របស់នាង និងតារាចម្រៀង ថុល សុភិទិ នៅតែល្អូកល្អើន ជាធម្មតា តែមិនទាន់មានគម្រោងរៀបការនៅឡើយទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post