សិល្បៈ
តាគល់មិនទាន់ស្ងប់ទេក្រោយពីលោក ឯម រៀម ដែលជាអ្នកច្នៃម៉ូដ បានចេញមុខសុំទោសចំពោះការប្រើពាក្យមិនសមរម្យចំពោះការបត់បេះដូងក្រដាសចំនួនមួយលានបេះដូងមិនទាន់បានប៉ុន្មានផង។ពេលនេះស្រីស្អាតម្នាក់ក៏បានចេញមុខបង្ហាញការងឿងឆ្ងល់ដែលធ្វើឱ្យមានទាំងការគាំទ្រ និងការមិនពេញចិត្ត។
ស្រីស្អាតម្នាក់ដែលមានគណនីយហ្វេសប៊ុកឈ្មោះថា Ly Chan Vatey បានបង្ហោះសាររួមជាមួយនឹងរូបភាពបេះដូងក្រដាសដ៏ស្រស់ស្អាតនៅខេត្តសៀមរាបថា«ខ្ញុំសុំសួរបន្តិច៖បេះដូង នេះធ្វើពីក្រដាសមែនទេ ? ភ្លៀងមកមិនម៉ត់លេវ?ឬធ្វើហើយប្រមូលបោះចោល?យោបល់ខ្ញុំ៖គួរតែធ្វើពីអ្វីដែលទុកបានយូរគួសម យើងនឹងចម្នេញបាន៣យ៉ាង-ជាការលំអ ប្រាសាទអង្គរ-បំបែកកំណត់ត្រា-ជាគំនិតឆ្នៃប្រឌិតបន្ថែមក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិសូមកុំអោយ ការចំណាយកម្លាំង និងថវិកា រួចអស់ក៏អស់ដែរ។ពីខ្ញុំ លី ច័ន្ទ វត្តី»។
ការលើកឡើងរបស់ស្រីស្អាត លី ច័ន្ទ វត្តី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិវែកញែករៀងខ្លួនដែលខ្លះបានលើកឡើងថា«ចឹងធ្វើអី្វបានចំណេញប្រាប់មកក្រែងឆ្នាំក្រោយគេធ្វើតាមរួចធ្វើគំរូឱ្យមើលផងឃើញអស់ប៉ុន្មានប្រាប់លំអិតបើល្អហើយចំណេញអាចធ្វើកើតខ្ញុំគាំទ្រ»«វាជាការបង្ហាញពីការចូលរួមបេះដូងធ្វើពីក្រដាសពិតមែន តែការបញ្ជាក់ពីការចូលរួមគឺបត់ដោយបេះដូងវាមានតម្លៃ។ សូមឱ្យតំម្លៃមនុស្សគ្រប់គ្នាឈប់ប្រកាន់ពណ៌សម្បុរការបើកបេះដូងទទួលយកកែច្នៃបន្ថែមទើបទៅមុខបាន»«គួរតែស្វែងរកអត្ថន័យនិងព័ត៌មានឱ្យបានច្បាស់មុននិងផុសដោយមិនបានយល់ពីកម្មវិធីមួយនេះ»។ ប៉ុន្តែជាមួយគ្នានោះក៏មានការគាំទ្រមតិរបស់ស្រីស្អាតរូបនោះដោយនិយាយថា«គួរធ្វើជាសួនហើយដាំផ្កាទូលីបពិតជាស្អាតហើយបានយូរទៀត»«អាចយកស្លឹកត្នោត ឬស្លឹកដូងល្អជាង»« ប្រាសាទផ្សេងនៅបែកបាក់ច្រើនស្មៅព្រៃដុះគ្មានការថែរក្សាផង»។
គួរបញ្ជាក់ថាបេះដូងក្រដាស ដែលបត់ដោយប្រជាពលរដ្ឋ មិនសម្រាប់តែបំបែកឯតទគ្គកម្មទេ តែក៏ជាអំណោយពលរដ្ឋខ្មែរជូនអត្តពលិកដែលចូលរួមប្រកួតស៊ីហ្គេមខាងមុខនេះ៕