header ads

Sponsor

អវត្តមាននៅក្នុងអាជីពសិល្បៈមួយរយៈតារាចម្រៀង សុខ ស្រីនាង ចំណាយពេលដើរកម្សាន្ត សាកថ្មឱ្យជីវិតយ៉ាងហាយសូរនៅប្រទេសជប៉ុនឃើញហើយពិតជាសប្បាយរីករាយជាខ្លាំង ។ 
ជាមួយនឹងការសរសើរពីភាពស្រស់ស្អាតរបស់តារាចម្រៀងរូបស្រស់ស្រគត់ស្រគំនេះក៏មានការទទូចចង់ឃើញតារាចម្រៀងរូបរាងតូចស្រឡូនម្នាក់នេះវិលមកកាន់ក្បាលមីក្រូជាថ្មីឡើងវិញពីសំណាក់អ្នកគាំទ្រ ។ 
 ថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មហង្សមាស សុខ ស្រីនាង បានចែករំលែករូបភាពជាច្រើន សន្លឹកក្នុងដំណើរកម្សាន្តទៅប្រទេសជប៉ុន ដែលពិតជាស្រស់ស្អាតទាំងព្រមមិនថា រូបសម្រស់ និងទេសភាពនៅប្រទេសនោះទេ ។
 មិនមែនជាលើកដំបូងទេចុងក្រោយនេះគេសង្កេតឃើញ សុខ ស្រីនាង ហាក់មិនសូវរវីរវល់ជាមួយនឹងការងារសិល្បៈដូចមុនទេភាគច្រើននាងចំណាយ ពេលដើរលេងនៅតាមបណ្តាប្រទេសនានាដែលមានទាំងប្រទេសប៉ែកអឺរ៉ុប និង អាស៊ី ។ អ្វី ដែលកត់សម្គាល់ទោះជាមានការទទូចចង់ឱ្យ សុខ ស្រីនាង មានសកម្មភាពសិល្បៈដូចមុនពី សំណាក់ ហ្វេន ហ្វេន ក្តី តែតារាចម្រៀងសម្បុរស្រអែមស្រស់រូបនេះហាក់មិនទាន់តបចម្លើយ នោះឡើយ។ សុខ ស្រីនាង ក៏ជាតារាចម្រៀងលំដាប់ជួរមុខម្នាក់នៅក្នុងផលិតកម្មហង្សមាស ហើយក្រៅពី ច្រៀង នាងក៏បានចូលរួមសម្តែងរឿងភាគទូរទស្សន៍និងធ្វើជាគណៈកម្មាការនៅក្នុងកម្មវិធី ប្រលងចម្រៀងលំដាប់ពិភពលោក Cambodian Idol junior កាលពីអំឡុងឆ្នាំ ២០១៩ ប៉ុន្តែគួរ ឱ្យស្តាយនៅក្នុងឆ្នាំ ២០២៣នេះតំណែងមួយនេះមិនត្រូវបាន សុខ ស្រី
នាង ទៀតឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post