header ads

Sponsor

ភ្នំពេញ៖ យុវតីខ្មែរឥស្លាមម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរចរណ៍ដោយរថយន្តកិនយ៉ាងអាណោចអធម។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២៖៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវ៥៩៨ ក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះមានឈ្មោះ លី ហ្វាស៊ីរា ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ភ្នំពេញ ជាបុគ្គលិកបម្រើការនៅម៉ាតឯកជនមួយកន្លែង។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូម៉ាកហុងដាស្តូពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1CG.0188 បើកបរដោយជនរងគ្រោះ លី ហ្វាស៊ីរា តាមបណ្តោយផ្លូវមហាវិថីហ្រ្គេន ពីលិចទៅកើត បើកស្របទិសគ្នាជាមួយរថយន្ត ម៉ាក FUSO ពាក់ស្លាកលេខ ភ្នំពេញ 3A 6756។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានបត់ស្តាំមកផ្លូវ៥៩៨ ក៏បានកៀរម៉ូតូដួលជាប់ក្រោមរថយន្ត អូសអស់ជាច្រើនម៉ែត្រ បណ្តាលអោយអ្នកបើកបរម៉ូតូត្រូវរថយន្តកិនក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។

បច្ចុប្បន្ន វត្ថុតាងទាំងពីរត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ ប្រគល់អោយទៅការិយាល័យចរាវរណ៍ផ្លូវគោកដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសព សមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post