header ads

Sponsor

ក្រោយពពោះកូនដំបូងតារាសម្តែងនិងម៉ូដែលនិយមលេងស្ទីលតែងខ្លួនបែបសិចស៊ី អូនផ្កាយបានផ្អាកសកម្មភាពថតរូបសិចស៊ីនៅក្នុងការងារថតផ្សាយផលិតផលនានា។ អ្វីដែលកត់សម្គាល់ពេលនេះ អូនផ្កាយ បានបង្ហាញផ្ទៃពោះដំបូងរបស់ខ្លួនរួមជាមួយនឹងភេទកូនក្នុងផ្ទៃដល់អ្នកគាំទ្រនៅក្នុងបណ្តាញសង្គមនឹងបង្ហាញអារម្មណ៍រំភើបដែលខ្លួនក្លាយម្តាយគេបែបនេះ។

ដ្បិតមិនមានរៀបចំពិធីមង្គលការអធីកអធមបានត្រឹមតែរៀបចំពិធីបែបសាមញ្ញជួបចាស់ទុំទាំងសងខាងក្តី តែ អូនផ្កាយ បានសម្តែងការរីករាយដោយនាងអាចរស់នៅជាមួយមនុស្សដែលខ្លួន ស្រឡាញ់និងចាំលើកទឹកចិត្តនាងគ្រប់ពេលនាងមានបញ្ហា ។ តារាស្រីដែលហ៊ុមព័ទ្ធទៅដោយរឿងអាស្រូវទាំងនេះបានបញ្ជាក់ថារាល់ថ្ងៃនាងមានក្តីសុខខ្លាំងណាស់គ្រាន់តែពេលខ្លះអតីតកាលដែលធ្លាប់ជួបនាពេលកន្លងមកបានលងបន្លាចនៅពេលនាងនៅម្នាក់ឯង ។  

អូនផ្កាយ មិនបានប្រាប់ថាពេលនេះនាងមានផ្ទៃពោះប៉ុន្មានខែឡើយដោយគ្រាន់តែបញ្ជាក់ថាជាកូនក្នុងផ្ទៃជាកូនស្រីហើយនាងនិងទារកក្នុងផ្ទៃក៏មានសុខភាពល្អជាធម្មតាដែលនាងតែងទៅពិនិត្យតាមការណាត់ជួបរបស់គ្រូពេទ្យជាប្រចាំ ។ ពេលនេះដែរ អូនផ្កាយ ក៏បានត្រៀមនូវសម្ភារៈមួយចំនួនសម្រាប់កូនរបស់ខ្លួនដោយនាងអះអាងថាទិញបណ្តើរៗទៅតាមលទ្ធភាព ។

អ្វីដែលកត់សម្គាល់ពេលនេះទាំង អូនផ្កាយ និងដៃគូសុទ្ធតែបានត្រៀមខ្លួនក្នុងការធ្វើជាប៉ាម៉ាក់របស់គេរួចរាល់ហើយដែរ ។ ជាមួយនឹងការជូនពរឱ្យ អូនផ្កាយ មានសុខភាពល្អ ក៏មានការសរសើរពីសំណាក់អ្នកគាំទ្រថា អូនផ្កាយ នៅតាមមានសម្រស់ស្អាតហើយរូបរាងក៏មិនឡើងគីឡូខ្លាំងបើទោះមានផ្ទៃពោះក៏ដោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post