header ads

Sponsor

ពេលនេះច្បាស់ហើយតារាសម្តែងលោក អេឡិច ហ្សូរ៉ា បានចេញមុខបកស្រាយការពិតហើយរឿងទំនាក់ទំនងជាមួយតារាសម្តែង និងចម្រៀង ឌី សូនីត្តា ។ ប៉ុន្តែយ៉ាងណាលោកនៅតែចេញមុខអះអាងថានៅតែស្រឡាញ់កូនស្រី ឌី សូនីត្តា អូនស្មាយ៍ ដូចកូនបង្កើតរបស់ខ្លួន ។

មានការចាប់អារម្មណ៍ខ្លាំងក្រោយកាលពីប៉ុន្មានថ្ងៃមុននេះមានការផ្ទុះសារឡើងវិញរឿង ឌី សូនីត្តា និង អេឡិច ហ្សូរ៉ា ក្រោយពីមានការស៊ែរជាចំហពីសំណាក់តារាម៉ូដែល ប្រាសាទ ដាវីន ។លែងស្រពិចស្រពិលោក អេឡិច ហ្សូរ៉ា បានចេញមុខបកស្រាយថា«ជំរាបសួរបងប្អូនពុកម៉ែ​ តាមបណ្តាញសង្គមទាំងអស់គ្នា។ឃើញថាក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ​មានបងប្អូនជាច្រើនបានបញ្ចេញមតិយោបល់ទាក់ទងទៅនឹងបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំបាទ។សំរាប់បញ្ហានេះផ្ទាល់ ខ្ញុំបាទសូមសំណូមពរបងប្អូនទាំងអស់គ្នា សូមយោគយល់ដល់ពួកខ្ញុំ ដែលជាបុគ្គលសាធារណ ហើយក៏មិនចង់យករឿងផ្ទាល់ខ្លួនយកមកលាតត្រដាងនៅលើបណ្តាញសង្គមជាសារធារណនោះទេ​!

ខ្ញុំបាទពិតជាមិនចង់អោយរឿងនេះប៉ះពាល់ដល់កិត្តិយសរបស់មនុស្សជាស្រលាញ់និងក្រុមគ្រួសាររបស់ខ្ញុំឡើយ។សំរាប់ខ្ញុំបាទ​ នីត្តានិងអូនស្មាយ៍​ ខ្ញុំនៅតែស្រលាញ់ពួកគាត់ដូចដើម​​ និងមិនចង់អោយមានបញ្ហាអ្វីដែលអាចប៉ះពាល់ដល់កិត្តិយសរបស់ពួកគាត់ ហើយជាពិសេសទៅទៀតក៏មិនចង់អោយបញ្ហាទាំងនេះប៉ះពាល់ដល់អូនស្មាយ៍​ ពេលដែលគាត់ធំឡើង​ឡើយ​ព្រោះខ្ញុំនៅតែស្រលាញ់គាត់ដូចកូនស្រីបង្កើតរបស់ខ្ញុំ។ចំណែកបង ប្រសាទដាវីន​​ វិញសូមបងប្អូនកុំមានការគិតខុសលើគាត់ ព្រោះទំនាក់ទំនងរវាងក្រុមគ្រួសារយើងដូចគ្រួសារតែមួយ ហើយគាត់ជាបងស្រីដែលតែងតែការពារខ្ញុំ។​ អ្វីដែលគាត់បានបញ្ចេញមិតិនៅលើបណ្តាញសង្គមនោះ ក៏ព្រោះគាត់ឃើញសារពត៌មានក្នុងស្រុកមួយបានចុះផ្សាយ ដែលធ្វើអោយបងប្អូនជាច្រើនមានការយល់ច្រលំ និងប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំបាទ​ព្រមទាំងក្រុមគ្រួសារផ្ទាល់ ទើបធ្វើអោយមានការយល់ច្រលំកើតឡើង។ដូច្នេះហើយខ្ញុំបាទផ្ទាល់​ សូមការយោគយោលនិងអធ្យាស្រ័យពីពុកម៉ែបងប្អូនចំពោះបញ្ហារទាំងនេះដែលកើតឡើងដោយសារខ្ញុំបាទ។

ខ្ញុំបាទនិងក្រុមគ្រួសារទាំងមូលសូមអគុណពុកម៉ែបងប្អូនដែលតែងតែយកចិត្តទុកដាក់និងគាំទ្រដល់ស្នាដៃការងាររបស់ពួកខ្ញុំកន្លងមក​ ហើយក៏សូមអគុណបងបងសារពត៌មានដែលតែងតែចុះផ្សាយពត៌មានដែលទាក់ទងទៅនឹងពួកខ្ញុំនិងគ្រួសារ​​ ។ ជាចុងក្រោយ​ យើងខ្ញុំសូមសំណូមពរដល់បងប្អូនអ្នកសារពត៌មានមួយចំនួនតូច មុននឹងធ្វើការចុះផ្សាយពត៌មានអ្វីមួយ សូមមេត្តាសាកសួរពត៌មានអោយបានជាក់លាក់ពីសាម៉ីខ្លួនផ្ទាល់​​ ជៀងវាងការយល់ច្រលំនិងប៉ះពាល់ដល់កិត្តិយសបុគ្គល»។

ការលើកឡើងច្បាស់ៗរបស់លោក អេឡិច ហ្សូរ៉ា បញ្ជាក់ថា ទោះ អូនស្មាយ៍ មិនមែនជាកូនបង្កើត តែលោកនៅតែស្រឡាញ់បានធ្វើឱ្យអ្នកគាំទ្រមានការលាន់មាត់សរសើរដល់រូបលោក គ្រប់គ្នា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post