header ads

Sponsor

មហាជនជាអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយបានឃើញតារាម៉ូដែល ប្រាសាទ ដាវីន បានវែកញែករឿងឯកជនតារាសម្តែង ឌី សូនីត្តា ជាសាធារណៈហើយថែមទាំងបញ្ជាក់ថាកូនស្រីរបស់ ឌី សូនីត្តា មិនមែនជាកូនរបស់តារាសម្តែងលោក អេឡីច ហ្សូរ៉ាឡើយ។ ការលើកឡើងលើបណ្តាញសង្គមបែបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានចូលទៅរិះគន់តារាម៉ូដែល ប្រាសាទ ដាវីន ជាហូរហែរដែលខ្លះថែមទាំងខមិនឱ្យ ប្រាសាទ ដាវីន ថា ជាបវរកញ្ញាបំពុលសង្គម ឃ្វីនចេះដឹងរឿងគេសាហាវ ។

តារាម៉ូដែលកូនមួយ ប្រាសាទ ដាវីន បានសរសេរខេបសិននៅលើអត្ថបទមួយដែលអ្នកនាងបានស៊ែរចំពោះរឿងឯកជនរបស់ ឌី សូនីត្តា ដោយក្នុងនោះតារាម៉ូដែលរូបនេះថែមទាំងបញ្ចេញមតិឆ្លើយឆ្លងជាមួយអ្នកលេងបណ្តាញសង្គមថាកូនស្រីរបស់ ឌី សូនីតា្ត មានឪពុកភ្នែកខៀវមិនមែនជាលលោក អេឡិច ហ្សូរ៉ា ទេ ។ ការលើកឡើងទាំងនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ព្រោះមិននឹកស្មានថា ប្រាសាទ ដាវីន ហ៊ាននិយាយរឿងនេះចំៗលើបណ្តាញសង្គមឡើយ ។តាមពិតមិនមានអ្វីចម្លែកទេ ព្រោះកន្លងមកធ្លាប់មានការលេចឮថាលោក អេឡិច ហ្សូរ៉ា មិនមែនជាដៃគូនិងជាឪពុករបស់កូនស្រី ឌី សូនីត្តា ឡើយ ប៉ុន្តែយ៉ាងណារឿងនេះបានស្ងាត់ទៅវិញក្រោយអ្នកទាំងពីរលែងបង្អាញភាពល្អូកល្អើនរួមនឹង អូនស្មាយ៍ កាន់តែធំ។ 

ទាក់ទងជាមួយការវែកញែករឿងរ៉ាវរបស់តារាសម្តែងនិងចម្រៀង ឌី សូនីត្តា បែបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្ហាញការមិនពេញចិត្តចំពោះទង្វើរបស់ ប្រាសាទ ដាវីន ដោយម្នាក់ៗបានចូលទៅខមិនជាបន្តបន្ទាប់ថា«ខ្លួនជាបវរកញ្ញាមិនគួរណាចេះដឹងរឿងគេសោះ not good sister »«រឿងគេសោះចេះដឹងហួសស្ទើរល្បីមែនmiss» «រឿងអ្នកដទៃគួរអោយគេដោះស្រាយដោយខ្លួនអែងអ្នកនាងធ្វើបែបនេះប្រៀបដូចបង្ហាញអោយគេឃើញពីសន្តាននឹងចិត្តគំនិតមិនល្អរបស់អ្នកនាងទៅវិញទេ»«Toxicរឿងគេសាហាវបងគួរណាយកពេលរៀបចំជីវិតខ្លួនឯងបន្ថែមមិនគួរណាមកវែកញែករឿងរបស់គេទេ»«ហេតុអីក៏ត្រូវវែកញែករឿងគ្រួសារគេ ពេលខ្លះក៏ត្រូវមានកូនចិត្តមួយអាណិតដល់ក្មេងដែរគ្នាមិនដឹងអី បើមិនពេញចិត្តគេកុំខ្វល់ពីជីវិតគេរស់រៀងៗខ្លួនទៅឧទាហរណ៌បើសិនជាការពិតមែនក៏ជារឿងរបស់គេហេតុអីត្រូវខ្វល់ ទុកអោយសាម៉ីខ្លួនគេដោះស្រាយទៅទើបល្អ» ។

ចំពោះការលើកឡើងរបស់តារាម៉ូដែល ប្រាសាទ ដាវីន ក៏ត្រូវបាន ឌី សូនីត្តា ឆ្លើយតបនឹងបានបញ្ជាក់ថាឱ្យ ប្រាសាទ ដាវីន ត្រៀមខ្លួនចំពោះការនិយាយបំផើ្លសការពិតរឿងឪពុកកូនរបស់នាង៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post