header ads

Sponsor

ក្រៅពីមើលការខុសត្រូវនៅក្នុងហាងលក់គ្រឿងអលង្ការ នឹងមើលថែទាំសុខភាពដើម្បីត្រៀមសម្រាលកូនទីពីរនោះពេលនេះតារាសម្តែងដែលមានសម្រស់ផូរផង់ តូតា កំពុងរស់នៅយ៉ាងរីករាយនិងពោរពេញទៅដោយសុភមង្គលដោយមិនខ្វល់ខ្វាយនៅក្នុងការងារសិល្បៈដូចប៉ុន្មា នឆ្នាំកន្លងមកនោះឡើយ ។

ដ្បិតពោះកាន់តែខ្ទាតធំទៅហើយក្តី តែតារាសម្តែង តួតា មិនទាន់បង្ហើបភេទកូនទីពីររបស់នាងឱ្យអ្នកគាំទ្របានដឹងនៅឡើយទេ ។ អ្វីដែលធ្វើឱ្យហ្វេន ហ្វេន មានការរីករាយនោះគឺជីវិតរស់នៅ របស់តារាសម្តែង តូតា ពោរពេញទៅដោយក្តីសុខដែលគេតែងតែឃើញនាងចែករំលែក រូបភាពផ្អែមល្ហែមជាមួយស្វាមីរួមទាំងកូនប្រុស។

បើតាមប្រភពដែលកៀកកិតជាមួយ តូតា បានបង្ហើបថា តូតា សំណាងណាស់ព្រោះមិនត្រឹមទទួលបានក្តីស្រឡាញ់ពីស្វាមីប៉ុណ្ណាះទេសូម្បីសាច់ថ្លៃ ក៏ដូចជាឪពុកម្តាយក្មេកក៏ផ្តល់ក្តីស្រឡាញ់និងពេញចិត្តនាងខ្លាំងណាស់ ។ ជាពិសេសនៅពេលពពោះកូនទីពីរ តូតា កាន់តែទទួលបានការថ្នាក់ថ្នមពីសំណាក់លោក ប៉ុល វិបូ ជាស្វាមី ។

គេចាំបានថាតារាសម្តែង តូតា បានដកខ្លួនពីអាជីពសិល្បៈក្រោយនាងរៀបការនឹងមានកូនជាបន្តបន្ទាប់ ។ ប៉ុន្តែគេជឿជាក់ថាស្រីស្អាតរូបនេះអាចនឹងបញ្ចប់អាជីពសម្តែង ព្រោះដូចដឹងស្រាប់ហើយថា តូតា និងស្វាមី មានជំនួញនៅក្នុងដៃជាច្រើនដែលសុទ្ធតែជាជំនួញគ្រាក់ៗដែលមានដូចជាហាងគ្រឿងអលង្ការ និងរីសតជាដើម ។ ដូនេះគេជឿជាក់ថាតារាដែលមានបបូរមាត់សិចស៊ីរូបនេះប្រហែលជាមិនអាចមកហត់នឿយក្រោមកម្តៅថ្ងៃដើម្បីសន្សំប្រាក់កាក់ល្អិតដូចកាលពីនាងនៅលីវនោះឡើយ ។ អ្វីដែលចាប់អារម្មណ៍ទោះត្រៀមខ្ឡួនសម្រាលកូនទីពីរ ទៅហើយក្តី តែសម្រស់របស់ តូតា នៅតែស្រស់សោភា មិនស្រកស្រុតពីមុនប៉ុន្មានឡើយ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post