header ads

Sponsor

ធ្មេចបើកៗតារាសម្តែងរូបស្រស់ ម៉ិច ម៉ារីកា បានភ្ជាប់ពាក្យជាមួយគូដណ្តឹងជាអ្នករស់នៅ សហរដ្ឋអាមេរិកមួយឆ្នាំទៅហើយ ប៉ុន្តែយ៉ាងណាគេមិនទាន់លេចឮថានាងនឹងចាកចេញទៅរស់នៅទីនោះពេលណានៅឡើយទេ ។ អ្វីដែលចាប់អារម្មណ៍ទោះមិនមានវត្តមានគូដណ្តឹង តែកាលពីថ្ងៃទី ០៥ ម្សិលមិញនេះស្រីស្អាតរូបនេះក៏បានរៀបចំពិធីខួបនៃក្តីស្រឡាញ់តែម្នាក់ឯងផងដែរ ។

ជាមួយនឹងការទៅទទួលទាននៅកន្លែងទំនើបមួយតារាសម្តែងសម្បុរស្រអែមស្រស់ ម៉ិច ម៉ារីកា បានបង្ហោះថា«Happy anniversary 1year នៃការប្រើជីវិតគូដណ្ដឹង love you so much darling.05.05.2022  05.05.2023 »។ ក្នុងនោះក៏មានការជូនពរឱ្យជីវិតគូរបស់តារាសម្តែងរូបនេះកាន់តែរឹងមាំបើទោះពួកគេរស់នៅឆ្លងទ្វីបម្ខាងម្នាក់ក៏ពិតមែន ។ គេចាំបានថា ម៉ិច ម៉ារីកា បានសម្រេចភ្ជាប់ពាក្យជាមួយពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកឈ្មោះ ជុំ ចាន់ឆវី កាលពីថ្ងៃទី០៥ ខែឧសភាឆ្នាំ ២០២២ កន្លងទៅដោយមានការចូលរួមពីសំណាក់មិត្តភក្កិក្នុងសិល្បៈជិតដិតមួយចំនួន ។ កាលណោះ ម៉ិច ម៉ារីកា ធ្លាប់ប្រាប់ថាពិធីរបស់នាងរៀបចំលឿនពេកទើបមិនបានធ្វើឡើងអធិកអធម ។

សព្វថ្ងៃនេះ ម៉ិច ម៉ារីកា ក៏កំពុងមានទីផ្សារការងារសិល្បៈមិនចាញ់មិត្តភក្តិប៉ុន្មានឡើយពោលនាងលេចមុខជាបន្តបន្ទាប់នៅក្នុងរឿងភាគទូរទស្សន៍ ។ ខណៈមិនទាន់ចាកចេញទៅរស់នៅជាមួយដៃគូឯទឹកដីអាមេរិកតារាសម្តែង ម៉ិច ម៉ារីកា ក៏មានមុខជំនួញនៅក្នុងដៃមួយចំនួនក្រៅពីអាជីពជាអ្នកសិល្បៈដែលមានដូចជាសម្អាងការ ជាដើម ។អ្វីដែលកត់សម្គាល់ចុងក្រោយនេះក៏មានការលាន់មាត់ពីសំណាក់មហាជនថាអតីតតួឯកនៅក្នុងរឿង «ព្រះធិនវង្សនាងពៅ»រូបនេះកាន់តែស្រស់ស្អាតក្រោយភ្ជាប់ពាក្យ ហើយក៏មានបុរសមិនតិចទេលួចស្តាយក្រោយពេលឃើញ ម៉ិច ម៉ារីកា មានដៃគូហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post