header ads

Sponsor

ទិដ្ឋភាពនៃពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២(12th ASEAN Para Games ) នារាត្រីថ្ងៃទី០៥ ឧសភា ឆ្នាំ២០២៣ គឺបានឆក់យកបេះដូងប្រជាពលរដ្ឋ ប្រតិភូកីឡាគ្រប់បណ្ដាប្រទេស ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ទស្សនាមិនដាក់ភ្នែកនូវការរៀបចំ និង ការសម្ដែងដ៏អស្ចារ្យរបស់ សិល្បករ សិល្បការិនី ដែលបានបង្ហាញទៅពិភពលោកអោយកាន់តែស្គាល់ច្បាស់ នូវប្រវត្តិដ៏រុងរឿងផូរផង់ របស់បុព្វបុរសដូនតាខ្មែរ នាសម័យកាលបុរាណ និងភាពរីកចម្រើននាសម័យកាលរបស់កម្ពុជា។

ក្នុងនោះកីឡាការិនី តេក្វាន់ដូ ស៊ន សៀវម៉ី ជាអ្នករត់កាន់ភ្លើងគប់ចូលមកលានពិធីក្នុងកីឡដ្ឋាន ដើម្បីធ្វើការដុតភ្លើងគប់ធំ ជាមួយនឹងផ្ទាំងទស្សនីយភាព​ដ៏អស្ចារ្យស្ទួចហោះឡើងជាមួយការកាន់ព្រះអគ្គិជ័យកីឡា ដើម្បីឱ្យភ្លើងគុប។ 

ក្រោយពីបានបង្ហាញទស្សនីយភាពដ៏អស្ចារ្យនេះហើយ តាមរយៈទំព័រហ្វេសបុករបស់កីឡាការិនីរូបបានបង្ហាញចំណាប់អារម្មណ៍ និងការប្ដេជ្ញាចិត្តបន្តថា៖

«ក្នុងនាមនាងខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះព្រឹតិ្ដការណ៍ដ៏មហាអស្ចារ្យមួយនេះ។ អារម្មណ៏នាពេលនេះពិតជាមិនអាចយកអ្វីមកប្រៀបធៀបបានឡើយ នាងខ្ញុំតាំងចិត្តប្ដេជ្ញាថានិងខិតខំបំពេញតួនាទីអោយអស់ពីសមត្ថភាពដើម្បីដណ្ដើមយកមេដៃជូនព្រះរាជាណាកម្ពុជាអោយបាន។

អរគុណពុកម៉ែ បងប្អូន ទាំងអស់គ្នាសម្រាប់ការស្រឡាញ់គាំទ្រកាលពីយប់មិញ អរគុណសន្ដិភាព។»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post