header ads

Sponsor

មិនចាញ់មិត្តភក្តិរួមអាជីពដទៃឡើយស្ងាត់ៗពិធីករ អ៊ឹង រដ្ឋា បានបើកសម្ពោធក្លឹបមួយនៅជិតកោះពេជ្រកាលពីថ្ងៃទី ០៦ ម្សិលមិញដោយមានការចូលរួមត្រេកអរនិងជូនពរពីសំណាក់មិត្តភក្តិក្នុងសិល្បៈជាច្រើន ។

មួយរយៈចុងក្រោយនេះគេចាប់អារម្មណ៍ឃើញថាពិធីករ អ៊ឹង រដ្ឋា កាន់តែមានជីវភាពធូរធារជាងមុន ។ ជាក់ស្តែងក្រៅពីការងារជាពិធីករលោកក៏បានបោះទុនបើកក្លឹបមួយដោយបានបើកសម្ពោធកាលពីយប់មិញ។ ជាមួយនឹងមុខរបរថ្មីរបស់ពិធីករចាស់វស្សារូបនេះក៏ទទួលបានការជូនពរនឹងគាំទ្រពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន ។

បើតាមការបង្ហើបពីប្រភពអ្នកសិល្បៈដែលកៀកកិតជាមួយលោក អ៊ឹង រដ្ឋា បានឱ្យដឹងថាក្លឹបនេះចំណាយដើមទុនច្រើនគួរសម តែគេមិនច្បាស់ថាលោកចូលហ៊ុនជាមួយនរណាខ្លះទេ។ ប៉ុន្តែយ៉ាងណាក៏មានការសរសើរដល់រូបលោកដែលខិតខំប្រឹងប្រែងរហូតក្លាយជាម្ចាស់ក្លឹបដែលទើបបើកសម្ពោធក្តៅៗបែបនេះ។

ខុសពីតារាដទៃ លោក អ៊ឹង រដ្ឋា មិនបានដាក់ស្លាកយីហោក្លឹបជាឈ្មោះរបស់លោកទេលោកបានដាក់ឈ្មោះថា Club S1 ទៅវិញ ។ ជាមួយនឹងការបើកសម្ពោធនោះគេក៏សង្កេតឃើញមានអ្នកសិល្បៈចូលរួមជាច្រើនផងដែរ។ គួរបញ្ជាក់ថារហូតមកដល់ពេលនេះលោក អ៊ឹង រដ្ឋា ហៅ នាយទុយ បានបន្តជីវិតរស់នៅលីវក្រោយលោកបានចែកផ្លូវជាមួយអតីតភរិយាជាកូនអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់កាលពីជាង ១០ឆ្នាំមុន ។ កន្លងមកពិធីករវ័យជាង ៤០ឆ្នាំរូបនេះធ្លាប់អះអាងថាលោកមិនគិតគូររឿងរៀបការអ្វីទៀតដោយសារជាប់មើលការខុសត្រូវចិញ្ចឹមក្មួយៗ តែសព្វថ្ងៃពួកគេធំៗអស់ហើយ ។  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post