header ads

Sponsor

បើទោះទើបរួមការងារនៅក្នុងផលិតកម្មហ្គាឡាក់ស៊ីប្រមាណជាងពីរខែប៉ុណ្ណោះ តែតារាចម្រៀង ខាន់ ជែមស៍ បានបង្ហាញនូវភាពជឿជាក់ស្មោះត្រង់ក៏ដូចជាទំនួលខុសត្រូវរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្ម ។ យ៉ាងណាមិញថ្មីៗនេះតារាចម្រៀងរូបនេះបានចេញវីដេអូការពារពីភាពបរិសុទ្ធរបស់អ្នកឧកញ៉ាក្រោយពីមានរឿងរ៉ាវទាក់ទងទៅនឹងបុរីរបស់លោកនាពេលកន្លងមកនេះ ។ ប៉ុន្តែយ៉ាងណាការលើកឡើងរបស់តារាចម្រៀង ខាន់ ជែមស៍ បានធ្វើឱ្យហ្វេន ហ្វេន របស់លោកហាក់មិនសូវពេញចិត្តប៉ុន្មានឡើយ។

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានដឹងហើយថាកាលពីពេលថ្មីៗនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងមានបញ្ហាជាមួយអតិថិជនដោយសារការសាងសង់របស់លោកមានភាពយឺតយ៉ាវ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ដ្បិតទើបចូលច្រៀងនៅទ្រនំហ្គាឡាក់ស៊ីទើបបានជាងពីរខែក៏ពិតមែន តែក្នុងនាមតារាចម្រៀងនៅក្នុងផលិតកម្មនេះលោក ខាន់ ជែមស៍ បានចេញមុខការពារអ្នកឧកញ៉ាដោយបានលើកឡើងថាចាប់តាំងពីលោកបានស្គាល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោកមើលឃើញថាអ្នកឧកញ៉ាគឺជាបុគ្គលដែលមានភាពសច្ចះទៀងត្រង់ហើយក្រោយបានរួមការងារជាមួយគ្នាទៀតលោកកាន់តែមើលឃើញទឹកចិត្តរបស់អ្នកឧកញ៉ាថាមានភាពម៉ត់ចត់ការអត់ធ្មត់និងទទួលខុសត្រូវខ្ពស់ដោយបានបង្កើតការងារជាច្រើននឹងធ្វើឱ្យវិស័យសិល្បៈនៅកម្ពុជាឆ្ពោះទៅកាន់ឆាកអន្តរជាតិផងដែរ ។

ជាចុងក្រោយលោក ខាន់ ជែមស៍ ថែមទាំងអះអាងថាលោកសុខចិត្តយកកិត្តិយសរបស់លោកមកធានាចំពោះមុខបងប្អូនទាំងអស់ថាអ្នកឧកញ៉ាមិនរត់ទៅណាទេ ជាពិសេសសូមយោគយល់ចំពោះការយឺតយ៉ាវចំពោះការងារនេះផង។ជាមួយនឹងការចេញមុខលើកឡើងពីភាពស្អាតស្អំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ហាក់ទទួលបានការមិនពេញចិត្តពីសំណាក់អ្នកគាំទ្ររបស់លោកដោយម្នាក់ៗបានចូលរួមខមិនថា « i dolអើយចេញមុខធ្វើអីបង🙏នៅស្ងៀមទៅបង អើយល្អជាងបំណងល្អពីខ្ញុំទេ»

« Idol អើយបើកុំនិយាយល្អជាង»«សម្រាកខ្លះទៅពូ»«ខ្ញុំថាបងកុំមាត់ល្អជាងប្រយ័ត្នគេជេរទាំងបងណា»«ធ្វើធម្មតាៗទៅ ប្រូ ជេម៍ ប្រយ័ត្នអស់ប្រជាប្រិយ» ។ ទាំងនេះជាការខមិនរបស់អ្នកលេងបណ្តាញសង្គមចំពោះការលូកមាត់នៅក្នុងរឿងនេះ តែយ៉ាងណាគេមិនទាន់ឃើញលោក ខាន់ ជែមស៍ ចេញមុខប្រតិកម្មអ្វីឡើយ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post