header ads

Sponsor

មានការចូលរួមបញ្ចេញមតិរិះគន់គ្រប់គ្នាក្រោយសុខៗបានឃើញអតីតតារាចម្រៀងលោក សាពូន មីដាដា បានចេញមុខលើកឡើងថាបុគ្គលដែលបួសយូរឆ្នាំហើយសឹកវិញភាគច្រើនអំណាចស្តេចមាសន្ធប់ចិត្តឱ្យក្លាយជាបុគ្គលពាល។ក្រៅពីការរិះគន់ក៏មានអ្នកខ្លះលើកឡើងថាលោក សាពូន មីដាដា ចង់ល្បីទើបនិយាយពាក្យនេះចេញ។

ជឿជាក់ថាអ្នកគាំទ្រប្រាកជជាបានជ្រាបហើយថាកាលពី២១ឧសភាកន្លងទៅ នេះព្រះគ្រូ សាន សុជា បានលាចាកសិក្ខាបទ ក្រោយពីបានសាងព្រះផ្នួសអស់រយៈពេលជាង៣០ឆ្នាំ ដែលធ្វើឱ្យមហាជនដែលស្រឡាញ់នឹងចូលចិត្តព្រះអង្គមានការសោកស្តាយជាខ្លាំង ។ អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះអតីតតារាចម្រៀង សាពូន មីដាដា បានបង្ហោះសារដែលមានអត្ថន័យថាបុគ្គលណាដែលបួសយូរឆ្នាំ( 20>30ឆ្នាំ) ហើយសឹកវិញ ភាគច្រើនមិនយូរទេនឹងប្រទូសប្រាស់ចាកសីល5 ដោយអំណាចស្តេចមារសន្ធប់ចិត្តបុគ្គលនោះឲ្យក្លាយជាបុគ្គលពាល ដូចឃើញមានកន្លងមកស្រាប់»។ 

ជាមួយនឹងពាក្យពេចន៍របស់អតីតតារាចម្រៀងរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅខមិនរិះគន់ស្ទើរគ្រប់គ្នាថា«ចង់ល្បីមែនប្រូ? ខ្ញុំមិនគិតអ៊ីចឹងទេ លោកគ្រូសុជាខុសពីអ្នកផ្សេង»«លែងឆ្ងល់ហេតុអ្វីជីវិតគាត់ម្នាក់និងត្រូវល្អខ្ពង់ខ្ពស់តែបែរជាមកធ្លាក់ស្រយ៉ុតចុះហៅមិនលឺចឹង មកពីការគិតបែបចឹងចឹងសោះ»«ខ្ញុំស្រលាញ់បទបងទាំងអស់តែខ្ញុំមិនពេញចឹត្តនិងការផុសសរសេរអញ្ចឹងទេ »«បួសហើយត្រូវបួសមួយជីវិត? បួសហើយគ្មានសិទ្ធលាចាកសិក្ខាបទ? បើបួសហើយសឹកមកថែអ្នកមានគុណវាគ្រាន់ជាងអាមិនបានបួសតែអាត្មានិយមទុកប្រពន្ធកូនអោយវេទនាដែរ ថាអោយគេរៀនឆ្លុះកញ្ចក់មើលខ្លួនឯងសិន»។

ដ្បិតមានសន្ទុះរិះគន់ចំពោះសំណេររបស់ខ្លួន ក្តី តែអតីតតារាចម្រៀងពោះម៉ាយកូនពីររូបនេះបានបញ្ជាក់ថាលោកបង្ហោះសារបែបនេះមិនបានសំដៅទៅនរណាម្នាក់ទេហើយក៏មិនចង់ល្បីអ្វីដែរ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post