header ads

Sponsor

ចុងក្រោយនេះគេសង្កេតឃើញតារាចម្រៀងស្រីប្រចាំផលិតកម្មហ្គាឡាក់ស៊ី តន់ ចន្ទសីម៉ា តែងCoverបទចម្រៀងល្បីៗជាភាសាអង់គ្លេសជាហូរហែ ។ ប៉ុន្តែយ៉ាងណារាល់ការបញ្ចេញសំឡេងរបស់តារាចម្រៀងល្បីរូបនេះជាភាសាអង់គ្លេសត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនរិះគន់ផងដែរ ។ ទោះបីជាយ៉ាងនេះក្តី តន់ ចន្ទសីម៉ា មិនបានបាក់ទឹកចិត្តឡើយពោលនាងបានបន្តច្រៀងបទថ្មីៗជាបន្តបន្ទាប់ ដោយបញ្ជាក់ថាជាការហាត់រៀនច្រៀងឱ្យបានច្រើនដើម្បីទុកជាបទពិសោធន៍ដែលមកដល់ពេលនេះនាងច្រៀងបានរហូតដល់ទៅជាង១ពាន់បទឯណោះ។

ជាមួយនឹងការបង្ហើរសំនៀងជាភាសាបរទេសនោះតារាចម្រៀង តន់ ចន្ទសីម៉ា បានរៀបរាប់ ថា  «ជម្រាបសួរពុកម៉ែបងប្អូននេះគ្រាន់តែជាការ ហាត់រៀនច្រៀងជាភាសាបរទេសប៉ុណ្ណោះ មិនមែនច្រៀងជាផ្លូវការនោះទេដោយសារថ្នាក់ដឹកនាំឲ្យរៀនច្រៀងឲ្យបានច្រើនដើម្បីមានបទពិសោធន៍ និងព្យាយាមកែតម្រូវក្នុងពេលរៀនក៏ថតវីដេអូទុកផុសជាអនុស្សាវរីយ៍ខុសឆ្គងអធ្យាស្រ័យនិងបងប្អូនជួយណែនាំផង។

មានវីដេអូខ្លះក៏ត្រូវជាប់កម្មសិទ្ធិបញ្ញាមានវីដេអូខ្លះក៏អត់ជាប់កម្មសិទ្ធិបញ្ញាតែក្រុមការងារសម្រេចផុសគិតថាអាចបានចំណូលខ្លះពី YouTube គ្រាន់បានសម្រួលជីវភាពក្រុមការងារថាបើទុកចោលស្ដាយដូច្នេះមានការខុសឆ្គងសូមអធ្យាស្រ័យពុកម៉ែបងប្អូនជាមុន។នាងខ្ញុំធ្វើលំហាត់ និងច្រៀងភាសាបរទេសជាង1 ពាន់បទ ជិត 10 ភាសា នាងខ្ញុំនឹងប្រឹងរៀនសូត្រអ្វីដែលខុសឆ្គង»។

តន់ ចន្ទសីម៉ា ត្រូវបានគេចាត់ទុកជាតារាចម្រៀងស្រីដែលលេចធ្លោនៅក្នុងផលិតកម្មហ្គាឡាក់ស៊ីហើយអ្វីដែលពិសេសនោះនាងជាតារាវ័យក្មេងដែលមានដៃគូសុទ្ធតែជាតារាចម្រៀងល្បីៗដែលមានដូចជា ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត និងលោក ខេម ជាដើម ។ ប៉ុន្តែយ៉ាងណាមួយរយៈចុងក្រោយនេះតារាចម្រៀងដែលមានប្រភពមកពីខេត្តតាកែវរូបនេះហាក់ធ្លាក់កូដបន្តិចដោយទទួលរងនូវការរិះគន់ពីសំណាក់មហាជនបន្តជាប់គ្នារដឹកដូចជាបានប្រើពាក្យមិនសមរម្យចំពោះមហាជន តែយ៉ាងណាតារាស្រីរូបនេះបានអះអាងថាពុំមែនជាពាក្យសម្តីរបស់នាងនិយាយទេ។មិនតែប៉ុណ្ណាះក៏មានរិះគន់ទៅលើការCoverបទចម្រៀងជាអង់គ្លេសថានាងច្រៀងមិនត្រូវតុងជាដើម ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post