header ads

Sponsor

ក្រោយពីបានឃើញតារាល្បីៗមួយចំនួនបានចេញមុខឡាយវីដេអូបង្ហាញពីភាពស្អាតស្អំរបស់អ្នកឧកញ៉ាជាបន្តបន្ទាប់នោះបានធ្វើឱ្យតារាកំប្លែង នាយវ៉ាងអង ដែលជាអតិចិជនដែលមិនទាន់ទទួលបានផ្ទះដូចការសន្យានោះបានបង្ហោះសារយ៉ាងចាក់ដោតថាតារាល្បីៗចេញការ ពារមេ តែខ្លួនរស់ទាំងត្រដរកំពុងបន្តដេកភិតភ័យ។ មិនតែប៉ុណ្ណាះនាយថែមទាំងបញ្ជាក់ថាកុំបង្ខំឆ្កែឱ្យទាល់ច្រក។

ក្រោយពីបានឃើញតារាចម្រៀង ខេមរៈ សិរីមន្ត ឡាយបកស្រាយពីរឿងអ្នកឧកញ៉ាដោយមានទាំងភាពខ្សឹកខ្សួលអារម្មណ៍ទៀតនោះ នាយ វ៉ាងអង បានបង្ហោះសារថា«អាប្អូនអើយអ្នកដែលត្រូវយំគួរតែជាបងឯណេះ ខំប្រឹងម្លេះលេចពងខ្លួនឯងអស់ហើយឯងរៀបចំយំហើយ តែស្តាយយំអត់ទាន់វា»

«ម៉ាឃ្លីបណាក៏ឆ្លើយតបទៅជនអគតិមួយចំនួននៅក្រៅស្រុកដែរអាឯងយកលុយទៅទិញផ្ទះអត់បានផ្ទះនេះអត់ឆ្លើយទេ..ពូកែបង្វែរសាច់រឿងណាស់!សុំសរសើរអ្នកឆ្លើយតបទៀត ទន្ទេញប៉ារ៉ូលឡើងចាំមាត់បានល្អណាស់!(កុំបង្ខំឆ្កែអោយទាល់ច្រក) គិតគូដល់ខ្ញុំដែលជាសិល្បះម៉ារៀលៗផង..អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អើយ»«តារាល្បីៗលកលៃចេញការពារមេជាបន្តតារារស់ទាំងត្រដរកំពុងបន្តដេកភិតភ័យ»។

សារជាបន្តបន្ទាប់របស់ នាយវ៉ាងអង បានធ្វើឱ្យអ្នកសិល្បៈដែលជាមិត្តភក្តិរបស់នាយ បានបង្ហាញក្តីអាណិតអាសូរដល់រូបនាយជាខ្លាំងដែលខិតខំប្រឹងប្រែងដើម្បីសន្សំប្រាក់យកទិញផ្ទះ តែទីបំផុតជិតបីឆ្នាំនៅតែមិនទាន់មានជម្រកដូចគេបើទោះបង់បា្រក់ដាច់នឹងចប់កិច្ចសន្យាទៅហើយក្តី ។ ក្នុងនោះក៏មានការជូនពរឱ្យ នាយ ឆាប់ៗទទួលបានផ្ទះថ្មីៗឆាប់ៗពីអ្នកឧកញ៉ាផងដែរ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post