header ads

Sponsor

ឈិន ម៉ានិច្ច ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានជិវភាពហាយសូរខ្លាំងក្នុងចំណោម តារាចម្រៀងដែលចូលប្រឡូកដំណាលរូបនាង។ប៉ុន្តែក្រោយពីបានឃើញតារាការងារមួយចំនួនរបស់ ឈិន ម៉ានិច្ច ធ្វើឱ្យមានការលាន់មាត់ថា ឈិន ម៉ានិច្ច កើបប្រាក់មិនធម្មតាមែន។

ដ្បិតមិនមានឈ្មោះជាតារាល្បីលំដាប់ជួរមុខនៅក្នុងផលិតកម្មហង្សមាសក៏ពិតមែន តែ ឈិន ម៉ានិច្ច ក៏ទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់មហាជន ជាពិសេសតាមរយៈទឹកដម សំឡេងផ្អែមពិរោះរបស់នាងរួមនឹងការតុបតែងខ្លួនបែបសុភាពៗ ។

ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះម្ចាស់បទ«គូជីវិត»រូបនេះបានបង្ហាញភាពស៊ីវិល័យតាមរយៈការបង្ហាញគ្រឿងអលង្ការពេជ្រទាំងឈុតៗ រថយន្តទំនើបនឹងផ្ទះវីឡាធំស្កឹមស្កៃរួមទាំងដីចំការនៅតាមបណ្តារខេត្តថែមទៀត ។ ឈិន ម៉ានិច្ច ធ្លាប់បង្ហើបថាមូលហេតុនាងបង្ហាញភាពហ៊ឺហាទាំងនេះដើម្បីឱ្យមនុស្សមួយចំនួនដែលធ្លាប់មើលងាយរូបនាងបានភ្លឺភ្នែក។

ដើម្បីឱ្យអស់ការសង្ស័យថ្មីៗនេះ ឈិន ម៉ានិច្ច បានទម្លាយពីតារាងការងារត្រួសៗរបស់នាង ជាសាធារណៈនៅក្នុងខែមិថុនានេះឃើញថារវល់រាល់ថ្ងៃស្ទើរគ្មានពេលសម្រាកពោលចាប់តាំង ពីដើមខែបន្តរហូតដល់ចុងខែតែម្តង។ តារាស្រីសម្បុរស្រអែមរូបនេះធ្លាប់ប្រាប់ថាមិនខ្វះទេការងារឱ្យតែមានកម្លាំង ។ ជាមួយការងារ បន្តជាប់គ្នារដឹករបស់ ឈិន ម៉ានិច្ច បានធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរពីភាពជោគជ័យរបស់នាងគ្រប់គ្នា ។

គួរបញ្ជាក់ថា ឈិន ម៉ានិច្ច បានក្លាយខ្លួនជាតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាសក្រោយពីនាងបានក្លាយជាម្ចាស់ពាននៅក្នុងកម្មវិធីCambodian Idol  រដូវកាលទីពីរឆ្នាំ ២០១៦៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post